លោក​ហ៊ុន សែន សម្រេច​មិន​ជួល​នាវា​ផលិត​អគ្គិសនី​តួ​ក​គី​វិញ​ទេ ព្រោះ...

05-04-2019 9:48 am 1717
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុ សែន បាន​ប្រកាសថា ​រដ្ឋាភិបាល​សម្រេច​មិន​ជួល​នាវា​ផលិត​ថាមពល​អគ្គិសនី របស់​ប្រទេស​តួ​ក​គី​វិញ​ទេ ដោយសារតែ​ការ​មិន​ត្រូវ​គ្នា​លើ​លក្ខខណ្ឌ​មួយចំនួន និង​មិន​មក​ទាន់​សភាពការណ៍​។ ការប្រកាស​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា​នេះ​។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអគ្គិសនីប្រមាណ២០០មេហ្គាវ៉ាត់ ដែលទទួលបានពីប្រទេសជិតខាង និងពីថាមពលផ្ទាំងសូឡា ដែលអាចកាត់​បន្ថយការ​លំបាក​រយៈពេល​ជាង​​​១​ខែនេះ។ លើសពីនោះទៀត រាជរដ្ឋាភិបាល ចង់យកថវិកាចំណាយ លើការជួលនាវាផលិតអគ្គិសនី ដែលមានតម្លៃថ្លៃនោះ មកទិញម៉ាស៊ីនភ្លើងសម្រាប់ដាក់នៅទីក្រុងភ្នំពេញ សម្រាប់រយៈពេលវែងឆ្ងាយតទៅ ដែលជាផលប្រយោជន៍យូរអង្វែងសម្រាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដោយសារកង្វះខាតថាមពលអគ្គិសនី ដែលបង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនានា កម្ពុជាមានគម្រោងថា នឹងជួល​នាវា​ផលិតថាមពល​អគ្គិសនី​តួកគី ដើម្បី​ជាជំនួយ​យក​មកផ្គត់ផ្គង់​ថាមពល។ តែយ៉ាងណា​ នៅពេលនេះ រដ្ឋាភិបាល​បានសម្រេចវិញហើយថា នឹងមិនជួលនាវាអគ្គិសនីនេះ​ឡើយ៕​​

 

ព័ត៌មានផ្សេងទៀត