គ​.​ជ​.​ប​ថៃ​​សម្រេច​ឲ្យ​​បោះឆ្នោត​ឡើងវិញ​នៅមណ្ឌល​​​​ក្នុង​ក្រុង​​​បាងកក​​និង​ខេត្ដ​​​​បួន​

05-04-2019 8:36 am 2054
  ស្តាប់
រូបភាព​នៃការ​រាប់សន្លឹកឆ្នោត​នៅថៃ
ស្តាប់ជាសំឡេង

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​បានឲ្យដឹងថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​បានសម្រេច​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ នៅ​មណ្ឌលបោះឆ្នោត​ចំនួន​៦​ក្នុង​ខេត្ដ​ចំនួន​បួន​និង​ក្នុង​ក្រុង​បាងកក​ផងដែរ ។ ក្រៅពីនេះ​ក៏មាន​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​មណ្ឌលបោះឆ្នោត​ចំនួន​ពីរ​ក្នុង​ខេត្ដ​ខន​កែន​។ នៅ​មណ្ឌលបោះឆ្នោត​ដែលមាន​ការបោះឆ្នោត​និង​រាប់​សន្លឹកឆ្នោត​ឡើងវិញ កាល​ប្រកាស​លទ្ធផល​បឋម​គណ​បក្ស​ភឿ​ថៃ​បានឈ្នះ​បួន​មណ្ឌល និង​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​ឈ្នះ​ពីរ​មណ្ឌល​។​

​អគ្គលេខាធិការរង​គណៈ​កម្មា​ធិ​ការរៀបចំ​ការបោះឆ្នោត​ថៃ​លោក​Sawaeng Boonmee បានបញ្ជាក់​ឲ្យដឹងថា​កា​រ​សម្រេចចិត្ដ​ដូច្នេះ បន្ទាប់ពី​មាន​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ការបោះឆ្នោត​នឹង​ធ្វើឡើង​នៅ​មណ្ឌលបោះឆ្នោត​ចំនួន​៦ ក្នុងនោះ​មាននៅ​ក្រុង​បាងកក ក្នុង​ខេត្ដ​ឡាំ​ប៉ាង ផេត​ឆា​ប៊ុន ភិ​ស្ណុ​លោក និង​ខេត្ដ​យ៉ា​សូថន ព្រោះតែ​ចំនួន​អ្នកបោះឆ្នោត​មិនត្រូវ​គ្នា​នឹង​សន្លឹកឆ្នោត​។ លោក​Sawaeng​បាន​និយាយថា ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​ពិតជា​ចាំបាច់​នៅ​មណ្ឌលបោះឆ្នោត​ចំនួន​ពីរ​ក្នុងស្រុក​ណាំ​ផុង​នៃ​ខេត្ដ​ខន​កែន ព្រោះ​ការរាប់​លើកដំបូង​មិន​ស្របតាម​ចំនួន​អ្នកបោះឆ្នោត​និង​សន្លឹកឆ្នោត​ដែល​បានកំណត់​។ លោក​Sawaeng​បាន​បន្ថែមថា ការរាប់​សន្លឹកឆ្នោត​នឹង​ធ្វើឡើង​ក្នុងពេល​តែមួយ ហើយ​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​ឡើងវិញ អាច​កំណត់​បន្ទាប់ពី​បុណ្យចូលឆ្នាំថ្មី​នៅ​ពាក់កណ្ដាល​ខែមេសា​។​

​សូមបញ្ជាក់ថា គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​ដែល​គាំទ្រ​ដោយ​យោធា បានឈ្នះ​សំឡេងឆ្នោត​ច្រើនជាងគេ មានន័យថា​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​មីនា ទទួលបាន​រហូតដល់​៨.៤​លាន​សំឡេង​។ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ ដោយ​អះអាង​ជា​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​១០០​ភាគរយ​។ ចំណែក​បក្សប្រឆាំង​ធំ​បំផុត​គឺ​គណបក្ស​ភឿ​ថៃ​ទទួល​បានតែ​៧.៩​លាន​សំឡេង​ប៉ុណ្ណោះ​។ 

​ទោះបីជា​លទ្ធផល​យ៉ាងនេះ​ក្ដី​គណបក្ស​ធំៗ​ទាំងពីរ នៅតែ​ទាមទារ​ឲ្យ​ផ្ដល់​សិទ្ធិ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​អាណត្ដិ​ថ្មី​។ តែ​មិនទាន់​ច្បាស់​ថា​ភាគី​ទាំងពីរ អាច​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ក្នុង​រដ្ឋសភា​ឬ​យ៉ាងណាទេ ដើម្បីឲ្យ​រដ្ឋាភិបាលថ្មី​អាច​លេចចេញ​ជា​រូបរាង​។ ដ្បិត​បានបង្ហាញ​ពី​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​១០០​ភាគរយ ប៉ុន្ដែ​នេះ​មិនមែនជា​លទ្ធផល​ផ្លូវការ​ឡើយ ហើយក៏​ស្របពេល​មាន​ការរៀបចំ​បោះឆ្នោត​ឡើងវិញ​នៅ​មណ្ឌល​មួយចំនួនទៀត ហេតុនេះ​លទ្ធផល​អាច​នឹង​ប្រែប្រួល​។ ទាក់ទង​នឹង​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃទី​០៩​ខែ​ឧស​៕

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត