មុខ​បន្លែ ផ្លែឈើថែបំប៉ន​បេះដូងឬ​ការពារ​ជំងឺ​បេះដូង​

04-04-2019 6:59 pm 740

​បន្លែ​និង​ផ្លែឈើ​មួយចំនួន ដែល​អ្នក​អាច​ជ្រើសរើស​ទទួលទាន ដើម្បី​ថែបំប៉ន​បេះដូង មានដូចជា ៖

- មៀន ៖ ញ៉ាំ​ផ្លែ​មៀន​ជួយ​ថែបំប៉ន​បេះដូង ប៉ុន្តែ​មិនគួរ​ទទួលទាន​ច្រើន​នោះទេ ពីព្រោះ​វា​មាន​រសជាតិ​ផ្អែម​ខ្លាំងពេក​។ 

- ស្លឹក​ត្រជៀកក្រាញ់ ៖ ចាស់ៗ​បាន​ប្រាប់ថា ស្លឹក​ត្រចៀកក្រាញ់ ជួយ​ថែបំប៉ន​បេះដូង ព្រោះ​ស្លឹក​ត្រចៀកក្រាញ់ មាន​គុណប្រយោជន៍ ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់ និង​ថែមទាំង​បំបាត់​ភាព​គ្រាំគ្រា​ក្នុង​ខ្លួន  ដោយ​គ្រាន់តែ​ផឹកទឹក​ស្លឹក​ត្រចៀកក្រាញ់​ប៉ុណ្ណោះ​។ 

- ប្រូ​ខូលី ៖ ក៏​ស្ថិតនៅក្នុង​ជំពូក​បន្លែ ការពារ​ជំងឺ​បេះដូង​ដូចគ្នា​។ ក្រៅពីនោះ ការ​ញ៉ាំ​ត្រី​សមុទ្រ ក៏មាន​គុណប្រយោជន៍​ជួយ​ការពារ ជំងឺ​បេះដូង​បានដែរ ព្រោះ​មាន​សារធាតុ ដែល​គេ​ហៅថា អូ​មេហ្គា​-៣ ប៉ុន្តែ បើ​យកទៅ​ចៀន​នោះ អូ​មេហ្គា​-៣ នឹងត្រូវ​បំផ្លាញ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត