លោក​ម៉ា​ឌូ​រ៉ូ​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម បង្ក្រាប​ផែនការ​អាក្រក់​របស់​អា​មេរិក​

04-04-2019 4:16 pm 3153
  ស្តាប់
លោកនីកូឡាស់ ម៉ាឌូរ៉ូបង្ហាញវត្តមានក្នុងពេលដែលកងទ័ពធ្វើសមយុទ្ធ
ស្តាប់ជាសំឡេង

​វេ​ណេ​ហ្ស៊ូ​អេ​ឡា សូម​ប្រកាស​ទៅកាន់​ពិភពលោក​ឲ្យបាន​ដឹង អំពី​យុទ្ធសាស្ត្រ​សង្គ្រាម​ថ្មី តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា ចូល​វាយលុក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ដើម្បី​កម្ទេច​សេវាសាធារណៈ​។ លោក​នី​កូឡាស់ ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​និយាយថា នេះ​ជា​យុទ្ធសាស្ត្រ​សង្គ្រាម​បែប​ថ្មី ដែល​មិនមែន​ជាការ​ចូលលុកលុយ​ដោយផ្ទាល់ ឬ​ការទម្លាក់​គ្រាប់បែក​នោះទេ ប៉ុន្តែ​ជា​ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​បំផ្លាញ​សេវាសាធារណៈ​សំខាន់ៗ​។ អ្វីដែល​បានលើកឡើង​នេះ គឺ​លោក​ម៉ា​ឌូ​រ៉ូ​ចង់​សំដៅ​ទៅលើ​ការ ដាច់​ច​រន្ធ​អគ្គិសនី នៅ​ក្នុងប្រទេស ហើយ​លោក​ចោទ​អាមេរិក ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​។ 

​លោក​ប្រធានាធិបតី​បាន​និយាយថា គោលបំណង​នៃ​យុទ្ធសាស្ដ្រ​នេះ ត្រូវបាន​គេ​ធ្វើឡើង​ដើម្បី​បង្កឲ្យមាន​អស្ថិរភាព នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា ដើម្បី​បង្កឲ្យមាន​ការប៉ះទង្គិ​ច​ផ្ទៃក្នុង​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​ចោទប្រកាន់គណប​ក្ស​ប្រឆាំង ដែល​មេដឹកនាំ​នៃ​គណបក្ស​នេះ កំពុង​ប្រជែង​យក​តំណែង​ពី​លោក ថា​បាន​ចូលរួម​ក្នុង​គម្រោង​នេះ ដើម្បី​ទាញយក​ផលប្រយោជន៍ ពី​ភាពវឹកវរ ដើម្បី​ធ្វើឃាត​នយោបាយ​គាត់​។ ក្រៅពីនោះ លោក​បាន​បង្ហើប​ថា ក្រុម​ដែលមាន​និន្នារកា​រប្រ​ឆាំង​នឹង​រដ្ឋាភិបាល បានរៀបចំ​ផែនការ វាយប្រហារ​លើ​អង្គភាព​យោធា ដែល​ស្មោះស្ម័គ្រ​នឹង​គាត់​ផងដែរ​។​

​ប្រឈមមុខ​នឹង​គ្រោះមហន្តរាយ​នេះ លោក​ម៉ា​ឌូ​រ៉ូ​បាន​បញ្ជា​ឲ្យ​ក្រុម​ស៊ើបការណ៍ សម្ងាត់ និង​អង្គភាព​ទប់ស្កាត់ ការធ្វើ​ចារកម្ម​ប្រមូលយក​ព័ត៌មាន​សម្ងាត់ ប្រុង​ជើងការ​ឲ្យបាន​ខ្ពស់​។ ដូចគ្នានេះដែរ លោក​ប្រធានាធិបតី បាន​អំពាវនាវ​ឲ្យ​កេណ្ឌ​កងកម្លាំង​ការពារ ដែល​ពោ​ពេញ​ទៅដោយ​សមត្ថភាព ចំនួន​៥១ ០០០ នាក់ និង​អ្នកស្ម័គ្រចិត្ត​ប្រមាណ​ជាង​២,១ លាន​នាក់ ចូលរួម​ជួយ​ដល់​ពួកយោធា ដើម្បី​បំបែក​ការគំរាមកំហែង​ដែល​អាច​កើតមាន​។​

​គួរ​ជម្រាបជូន​ថា ប្រទេស​សម្បូរ​ទៅដោយ​ប្រេង​មួយ​នេះ បាន​ជួប​បញ្ហា​ដាច់​ភ្លើង​កាលពី​ថ្ងៃទី ៧​ខែ​មីនា ហើយ​បានអូសបន្លាយ​ជិត​មួយ​សប្ដាហ៍ ធ្វើឲ្យ​តំបន់​ជាច្រើន​នៅ​ទូទាំងប្រទេស គ្មាន​អគ្គិសនី​ប្រើប្រាស់​។ ថាមពល​បាន​បង្អាក់​ចាប់តាំងពី​ការ​ដាច់​ចរន្តអគ្គិសនី​មួយទៀត នៅ​ថ្ងៃទី​២៥ ខែ​មីនា ហើយ​កង្វះ​ទឹក​ដែល​កំពុង​កើនឡើង បានធ្វើឲ្យ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត នៅ​ក្នុងប្រទេស ដែល​កំពុង​ជួបប្រទះ វិបត្តិ​នយោបាយ ការខ្វះខាត​ទាំង​ម្ហូបអាហារ​និង​ឱសថ ជាមួយនឹង​សេដ្ឋកិច្ច​ដែល​បាននិងកំពុង​ធ្លាក់ចុះ​។ លោក​ម៉ា​ឌូ​រ៉ូក៏​ទទួលស្គាល់​ដែរថា ការ​ដាច់​ភ្លើង នៅតែ​ស្ថិតនៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ នា​ពេលបច្ចុប្បន្ន​៕

 

ព័ត៌មានផ្សេងទៀត