​អាជ្ញាធរ​ក្រុងភ្នំពេញ​​អំពាវនាវ​ឱ្យ​ពលរដ្ឋ​​ប្រុងប្រយ័ត្ន​អគ្គិភ័យ​​ក្នុង​រដូវប្រាំង​​

04-04-2019 3:45 pm 697

​រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ត្រូវ​ម្ចាស់ការ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ដើមចម ដែល​អាច​បង្កើតឱ្យមាន​គ្រោះ​អគ្គិភ័យ​ដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើង​ធូប​-​ទាន ការដុត​សំរាម ដុត​ព្រៃ​-​ចំការ​-​វាលស្រែ ការបោះ​ចោល​កន្ទុយបារី​ផ្ដេសផ្ដាស ការតភ្ជាប់ ឬ​ប្រើ​ច​រន្ធ​អគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស ការ​ទុកដាក់​ប្រេង​ឥន្ទនៈ ឧស្ម័ន​ចំហេះ វត្ថុ​ងាយ​ឆេះ ឬ​ងាយ​ផ្ទុះ​ឆេះ​។​ល​។ ដោយ​ត្រូវ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់ បង្ការ​កុំឱ្យ​មាន​ការឆេះ​រាលដាល​បង្កើតជា​គ្រោះ​អគ្គិភ័យ ដែល​ធ្វើឱ្យ​បាត់បង់​ទាំង​ទ្រព្យសម្បត្តិ និង​អាច​ដល់​បាត់បង់​អាយុជីវិត​។​

​ការអំពាវនាវ​នេះ ធ្វើឡើង​តាមរយៈ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩៕


ព័ត៌មានផ្សេងទៀត