​គ​.​ជ​.​ប ​ប្រកាស​ជ្រើសរើស​​មន្ត្រី​ជាប់កិច្ចសន្យា​​រយៈពេល​ខ្លី​​

04-04-2019 12:03 pm 654

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានចេញ​សេចក្តីជូនដំណឹង​ប្រកាស​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី ចំនួន​៨​នាក់ ដើម្បីឱ្យ​បម្រើការ​នៅ​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩​។​

​ម​ន្រី្ត​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី ដែល គ​.​ជ​.​ប ជ្រើសរើស​នោះ​រួមមាន​៖

-​មន្ត្រី​បច្ចេកទេស​គ្រប់គ្រង​ការផ្សាយ​តាម Online ចំនួន​១​នាក់​

-​មន្ត្រី​រៀបចំ​កម្មវិធី​ផ្សាយ​តាម វិទ្យុ និង​ទូរទស្សន៍ ចំនួន​១​នាក់​

-​មន្ត្រី​ថត​វីដេអូ ចំនួន​២​នាក់​

-​មន្ត្រី​បច្ចេកទេស​រូបភាព​វីដេអូ​ចំនួន​១​នាក់​

-​មន្ត្រី​បច្ចេកទេស​សំឡេង ចំនួន ១​នាក់ 

-​មន្ត្រី​អាន​ព័ត៌មាន ចំនួន​២​នាក់​៕


 ពាក្យគន្លឹះ  គជប

ព័ត៌មានផ្សេងទៀត