​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​ជំរុញ​ឱ្យ​ចិន​​ព​ន្លឿ​ន​​ការទិញ​អង្ករ​​ពី​កម្ពុជា​​តាម​ការសន្យា​​

03-04-2019 12:42 pm 1173
  ស្តាប់
ស្តាប់ជាសំឡេង

​លោក នង វាសនា អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​សំណូមពរ​ដល់​ភាគី​ចិន ចំនួន​២ គឺ​ទី​១៖ ជំរុញ​ការទិញ​អង្ករ និង​ពន្លឿន​ការនាំ​អង្ករ​ពី​កម្ពុជា​បន្ថែមទៀត ដោយ​ផ្អែកលើ​កូតា​ដែល​យើង​មាន​ស្រាប់ និង​កូតា​ដែល​រដ្ឋាភិបាល​ចិន បានផ្តល់​មក​កម្ពុជារ​ហូ​តដល់​៤០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៩​នេះ និង​ទី​២៖ ពិភាក្សា​លើ​ការងារ​បច្ចេកទេស ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ លើ​ការប្រើប្រាស់ និង​ផ្សព្វផ្សាយ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ជាតិ​កម្ពុជា «​ម្លិះ​អង្គរ (Malys Angkor)» នៅលើ​ទីផ្សារ​ប្រទេស​ចិន ឲ្យបាន​ឆាប់​។​

​សំណូមពរ​នេះ ធ្វើឡើង​ក្នុងជំនួប​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន COFCO ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វិស័យ​ស្រូវ​អង្ករ​កម្ពុជា និង​បង្កើន​កិច្ច​ស​ប្រតិបត្តិការ លើ​ការនាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន​។ ជា​លទ្ធផល ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ហើយ​ខាង​ក្រុមហ៊ុន COFCO បាន​បញ្ជាក់ថា ចិន​មាន​ក្រុម​អ្នកជំនាញ​ខាង​ម៉ាក​អង្ករ​នេះ នឹង​ជួយ​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ការបង្កើន​ការផ្សព្វផ្សាយ និង​ការប្រើប្រាស់​ម្លិះ​អង្គរ នៅលើ​ទីផ្សារ​ចិន ជារឿង​មួយ​សំខាន់​ដើម្បី​ទាក់ទាញ និង​បង្កើន​ទំនុកចិត្ត​ពី​អ្នកទិញ និង​អ្នក​បរិភោគ ស្រដៀង​គ្នា​នឹង​ប្រទេស​ថៃ​អីចឹង​ដែរ គេ​មាន​ម៉ាក​អង្ករ​របស់គេ ដែល​ទីផ្សារ​អន្តរជាតិ​ស្គាល់ ទើប​ថៃ​អាច​លក់បាន​ថ្លៃ និង​នាំចេញ​បាន​ច្រើន​។​

​សូមបញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ លោក ហោ ណាំហុង បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចិន ពន្លឿន​ការទិញ​អង្ករ និង​ផលិតផល​កសិផល​ពី​កម្ពុជា​បន្ថែមទៀត​ដូចជា ម្រេច ស្វាយ តា​ង៉ែ​ន ជាដើម​។ សំណើ​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក គង់ ស៊ន់​យូ Kong Xuanyou នៅ​ថ្ងៃទី​២១ មីនា​។ សំណើ​នេះ ត្រូវបាន​លោក​ហោ ណាំហុង បញ្ជាក់ថា គឺ​ស្របតាម​ការឯកភាពរ​បស់​លោក​ស៊ី​ជីន ពីង ប្រធានាធិបតី​នៃ​សាធារណ​ប្រជាមានិត​ចិន​ដែល​បាន​សន្យា​ជាមួយ​លោក​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា នាពេល​កន្លងទៅ ដោយបាន​សន្យា​ទិញ​អង្ករ​ពីរ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ ចំនួន​៤០​ម៉ឺន​តោន​៕


ព័ត៌មានផ្សេងទៀត