​​តើ​ក្រសួងមហាផ្ទៃ​​បង្កើត​និមិត្តសញ្ញា​​ខេត្តកំពង់ស្ពឺ​​ដាក់​រូប​អ្វី​?​

03-04-2019 11:34 am 1294

​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​ស្តីពី ការបង្កើត និង​ដាក់ឲ្យ​ប្រើប្រាស់​នូវ​និមិត្តសញ្ញា​ខេត្តកំព​ង់​ស្ពឺ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា និមិត្តសញ្ញា​ខេត្តកំពង់ស្ពឺ មាន​រាង និង​រូបភាព​ដូចខាងក្រោម​៖

-​មាន​រាង​មូល​

-​រូប​ដើមត្នោត​បី​ដើម តំណាងឱ្យ ជាតិ សាសនា ព្រះមហាក្សត្រ និង​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​

-​រូប​ភ្នំ​ពេជ្រនិល តំណាងឱ្យ​ភ្នំ​ដែល​សំបូរ​ទៅដោយ​អនុផល​ព្រៃឈើ និង​ជា​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ​

-​រូប​ពន្លឺព្រះអាទិត្យ​មាន​ឆ​ន្វ​ណ្ណ​ចំនួន​ប្រាំង​ពីរ តំណាងឱ្យ​ថ្ងៃ ៧ មករា ថ្ងៃ​ទាំង​៧ នៃ​សប្តាហ៍ ពណ៌​ទាំង​៧ នៃ​សម្លៀកបំពាក់​ប្រចាំថ្ងៃ​

-​រូប​កូរ​ស្រូវ តំណាងឱ្យ​ភោគផល​កសិកម្ម​ដែល​ប្រជាកសិករ​ប្រមូល និង​ជា​ប្រភព​សេដ្ឋកិច្ច​ដ៏​សំខាន់​ក្នុងការ​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​សង្គមជាតិ​

-​រូប​សៀវភៅ តំណាងឱ្យ​អក្សរសាស្ត្រ​ដែលមាន​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បន្សល់ទុក​ដល់​សព្វថ្ងៃនេះ​៕

ព័ត៌មានផ្សេងទៀត