រញ្ជួយ​ដី​​កម្រិត​៥.៦​រ៉ិ​ចទ័​រ​វាយ​ប្រហា​រ​កោះ​តៃវ៉ាន់​​នៅ​ថ្ងៃទី​០៣​មេសា​នេះ​

03-04-2019 11:26 am 483
រូបភាពផែនទីបង្ហាញទីតាំងរងគ្រោះ

​គ្រោះ​រញ្ជួយ​ដី​កម្រិត​៥.៦​រ៉ិ​ច​ទ័របាន​វាយប្រហារ​កោះតៃ​វ៉ាន់នៅ​ថ្ងៃទី​០៣​មេសា​នេះ ប៉ុន្ដែ​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ពី​ការខូចខាត​នៅឡើយ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ការិយាល័យ​អាកាសធាតុ​តៃវ៉ាន់​។ រញ្ជួយ​ដី​នេះ​វាយប្រហារ​ក្នុង​ជម្រៅ​ប្រមាណ​១០​គីឡូម៉ែត្រ ស្ថិតនៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​កោះ​។ តៃវ៉ាន់​ស្ថិតនៅ​តំបន់​ប្រសព្វ​មួយ​ដែល​អាច​នឹង​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​។ កាលពី​ឆ្នាំ​២០១៦​មាន​មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់​ដោយសារ​រញ្ជួយ​ដី​។ ក្នុង​ឆ្នាំ​១៩៩៩​មាន​មនុស្ស​ជាង​២​ពាន់​នាក់​បាន​ស្លាប់ ដោយសារ​រញ្ជួយ​ដី​កម្រិត​៧.៦​រ៉ិ​ចទ័​រ​៕​

 ពាក្យគន្លឹះ  តៃវ៉ាន់រញ្ជួយដី

ព័ត៌មានផ្សេងទៀត