លោក​ឃួង ស្រេង​បញ្ជាក់ថា​ការ​លុប​ដៃ​ទន្លេបាសាក់​គឺ​ដើម្បី​រៀបចំ​ធ្វើ​អាង​ចម្រោះ​ទឹក​

03-04-2019 7:18 am 1522

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​យប់​ថ្ងៃទី​២ ខែ​មេសា​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពុំ​មាន​បំណង​ក្នុងកា​រលុប​ដៃ​ទន្លេបាសាក់​ទេ ការ​លុប​ដៃ​នេះ គឺ​ដើម្បី​រៀបចំ​ធ្វើ​អាង​ចម្រោះ​ទឹក និង​ចាក់​ជើង​ដៃទន្លេ ដើម្បី​រក្សា​ឱ្យបាន​នូវ​សោភណភាព​, ការ​បង្ហូរទឹក និង​បរិស្ថាន ។​

​យ៉ាងណាក៏ដោយ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ដដែល បានប្រកាសថា ការចាក់​ដី​ចូល​ក្នុង​ដៃ​ទន្លេបាសាក់​នេះ គឺ ដើម្បី​កែលម្អ​ច្រាំង​ដៃ​ទន្លេបាសាក់ ឱ្យ​ច្រាំង​ខាងលិច​ស្រប​នឹង​ច្រាំង​ខាងកើត ដើម្បី​ធានាបាន​សោភណភាព ឈាន​ទៅ​ស្ថាបនា​ផ្លូវ​ថ្មើរជើង ចាប់ពី​តំបន់​កោះ​ពេជ្រ ដល់​គល់​ស្ពាន​ព្រះមុនីវង្ស ។​

​សូម​ស្តាប់​ប្រសាសន៍​លោក ឃួ​ង ស្រេង ៖

ព័ត៌មានផ្សេងទៀត