រដ្ឋបាលរាជធានីភ្នំពេញ៖ការចាក់ដីចូលក្នុងដៃទន្លេបាសាក់ គឺដើម្បីឈានទៅស្ថាបនាផ្លូវថ្មើរជើង

02-04-2019 9:38 pm 686

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័​ត៌មានមួយ ដើម្បីបំភ្លឺជុំវិញព័ត៌មានចុះផ្សាយ អំពីការចាក់ដីចូលក្នុងដៃទន្លេបាសាក់។ ក្នុងសេចក្ដីប្រ​កាសព័ត៌មា ន នេះ បានឲ្យដឹង​ថា រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប ថា ប៉ុន្មានថ្ងៃនេះ មានព័ត៌មានមួយចំនួន បានផ្សាយអំពីការចាក់ដីចូលក្នុងដៃទន្លេបាសាក់(ទន្លេតូច) ស្ថិត នៅសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្ត ថា ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋទូទៅ មានការភ័ន្តច្រលំ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូន ថា ការចាក់បំពេញដីនេះ គឺក្នុងគោលបំណងកែលម្អច្រាំងដៃទន្លេបាសាក់ ឲ្យច្រាំងខាងលិចស្របនឹងច្រាំងខាងកើត ដើម្បីធានាបាននូវសោភណភាពល្អ ឈានទៅស្ថាបនាផ្លូវថ្មើរជើង ចាប់ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ដល់គល់ស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅ) ដូចមានគំនូសប្លង់​ភ្ជាប់មក​ជា​មួយ៕

 

ព័ត៌មានផ្សេងទៀត