បញ្ហា​ដាច់​ភ្លើង​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា លោក​ម៉ា​ឌូ​រ៉ូ ប្តូរ​រដ្ឋមន្ត្រី​អគ្គិសនី​

02-04-2019 11:03 am 488
​លោក​នី​កូឡាស់ ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតីនៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា

​លោក​នី​កូឡាស់ ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា បានសម្រេច​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​អគ្គិស​នី ដោយ​ដក លោក Luis Motta ដាក់​លោក Igor Gavidia វិស្វករ​ផ្នែក​អគ្គិសនី និង​ធ្លាប់ជា​ប្រធាន​ផ្នែក​ប្រព័ន្ធគ្រប់គ្រង​ថាមពល​អគ្គិសនី​រដ្ឋ Electrificacion del Caroni ជំនួស​វិញ​។ ការផ្លាស់ប្តូរ​នេះ ធ្វើឡើង​ក្រោយពី​លោក​ម៉ា​ឌូ​រ៉ូ បានលើកឡើង​កាលពី​សប្តាហ៍ ពី​ផែនការ​៣០​ថ្ងៃ ដែល​គេ​ជឿជាក់ថា ផែនការ​នេះ នឹង​អាច​ជំរុញ​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​បាន​ល្អប្រសើរ​។ លោក​ម៉ា​ឌូ​រ៉ូ​ថ្លែងថា ការផ្លាស់ប្តូរ​ខ្លះ គឺ​ចាំបាច់​ដើម្បី​ពង្រឹង​ការទទួលខុសត្រូវ និង​អភិវឌ្ឍ​ដំណាក់កាល​ថ្មី​នៃ​ផែនការ​នេះ​។ 

​ប្រទេស​សម្បូរ​ទៅដោយ​ប្រេង​មួយ​នេះ បាន​ជួប​បញ្ហា​ដាច់​ភ្លើង​កាលពី​ថ្ងៃទី ៧​ខែ​មីនា ហើយ​បានអូសបន្លាយ​ជិត​មួយ​សប្ដាហ៍ ធ្វើឲ្យ​តំបន់​ជាច្រើន​នៅ​ទូទាំងប្រទេស គ្មាន​អគ្គិសនី​ប្រើប្រាស់​។ ថាមពល​បាន​បង្អាក់​ចាប់តាំងពី​ការ​ដាច់​ចរន្តអគ្គិសនី​មួយទៀត នៅ​ថ្ងៃទី​២៥ ខែ​មីនា ហើយ​កង្វះ​ទឹក​ដែល​កំពុង​កើនឡើង បានធ្វើឲ្យ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត នៅ​ក្នុងប្រទេស ដែល​កំពុង​ជួបប្រទះ ការខ្វះខាត​ទាំង​ម្ហូបអាហារ​និង​ឱសថ ជាមួយនឹង​សេដ្ឋកិច្ច​ដែល​បាននិងកំពុង​ធ្លាក់ចុះ​។​

ព័ត៌មានផ្សេងទៀត