តារាកំប្លែង​​អ៊ុយ​ក្រែន​​មាន​សំឡេងគាំទ្រ​​​ច្រើនជាងគេ​​ក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី​

01-04-2019 4:04 pm 362
លោក​Volodymyr Zelenskiy

​អ៊ុយ​ក្រែន​បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៣១​មីនា ហើយ​តាម​លទ្ធផល​បឋម​អ្នក​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ គឺ​តារាកំ​ប្លែង​អ៊ុន​ក្រែនលោក​Volodymyr Zelenskiy ដោយ​ទទួលបាន​សំឡេងគាំទ្រ​ប្រមាណ​៣០​ភាគរយ នៃ​សន្លឹកឆ្នោត​ដែល​រាប់​រួច​ប្រមាណ​ជាង​៦០​ភាគរយ​។ បន្ទាប់មក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បច្ចុប្បន្នលោក​Petro Poroshenko ទទួលបាន​សំឡេងគាំទ្រ​ប្រមាណ​ជាង​១៦​ភាគរយ​។ ដូច្នេះ​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីររូប នឹងត្រូវ​ចូលរួម​ការបោះឆ្នោត​ជុំ​ទី​ពីរ​នៅ​ថ្ងៃទី​២១​មេសា​នេះ​។​

​គួរ​បញ្ជាក់ថា ការបោះឆ្នោត​នៅ​អ៊ុយ​ក្រែន​ប្រសិនបើ​គ្មាន​បេក្ខជន​ប្រធានាធិបតី​រូប​ណា​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​៥០​ភាគរយ​ទេ នោះ​ការបោះឆ្នោត​នឹង​ត្រូវធ្វើឡើង​ពីរដង​។ បេក្ខជន​ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​ក្នុង​ជុំទីមួយ នឹងត្រូវ​ប្រជែង​គ្នា​ក្នុង​ការបោះឆ្នោត​ជុំ​ទី​ពីរ​ដើម្បី​សម្រេច​៕

ព័ត៌មានផ្សេងទៀត