លោកស្រី​​នាយករដ្ឋមន្ដ្រី​​រង​សម្ពាធ​​កាន់តែខ្លាំង​​រឿង​ដឹក​ដៃ​​អង់គ្លេស​​ចេញពី​អឺរ៉ុប​

01-04-2019 3:36 pm 1089
  ស្តាប់
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីថេរ៉េសា ម៉េ
ស្តាប់ជាសំឡេង

​ការចាក​ចេញពី​អឺរ៉ុប​របស់​ចក្រភព​អង់គ្លេស​កំពុង​ស្ថិតក្នុង​ភាពច្របូកច្របល់ បន្ទាប់ពី​យុទ្ធសាស្ដ្រ​ការពារ​អង់គ្លេស​របស់​លោកស្រី​នាយករដ្ឋមន្ដ្រី​ថេរ៉េសា ម៉េ ស្ថិតក្រោម​សម្ពាធ​កាន់តែខ្លាំង​។ ដើម្បី​ធានា​ពី​សុវត្ថិភាព​ក្រោយ​ផ្ដាច់ខ្លួន​ចេញពី​អង់គ្លេស លោកស្រី​ម៉េ​បាន​ចរចា​ជាមួយ​សហភាព​អឺរ៉ុប បង្កើត​កិច្ចព្រមព្រៀង​មួយ​។ សហភាព​អឺរ៉ុប​ក៏​ព្រមព្រៀង​ជាមួយ​លោកស្រី​លើ​កិច្ចព្រមព្រៀង​ដែល​ចង់បាន ប៉ុន្ដែ​កិច្ចព្រមព្រៀង​ត្រូវ​ដាក់ឲ្យ​សមាជិកសភា​បោះឆ្នោត​គាំទ្រ​សិន​មុន​អនុម័ត​ប្រើប្រាស់​ជា​ផ្លូវការ​។​

​តែ​រឿង​ដែល​គួរឲ្យ​ស្ដាយ​នៅពេល​ទទួលបាន​កិច្ច​ព្រមព្រៀង​ជាមួយ​អឺរ៉ុប ហើយ​ដាក់ឲ្យ​បោះឆ្នោត​ក្នុង​សភា​បែរជា​ត្រូវ​សមាជិកសភា​ជំទាស់​ទៅវិញ​។ គិត​មកដល់ពេលនេះ​កិច្ចព្រមព្រៀង​ត្រូវ​កែសម្រួល​ឡើងវិញ​បី​ដង និង​ដាក់ឲ្យ​សមាជិក​សភាបោះ​ឆ្នោ​បីដង​ដែរ ប៉ុន្ដែ​ពួកគេ​នៅតែ​មិន​ពេញចិត្ដដ​ដែល​។ ទំនាស់​ផ្ទៃក្នុង​ធ្វើឲ្យ​អង់គ្លេ​ស​សុំ​អឺរ៉ុប​ពន្យារពេល​ចាកចេ​ញ ដែល​តាម​កំណត់​អង់គ្លេស​ត្រូវ​ដើរចេញ​កាលពី​ថ្ងៃទី​២៩​មីនា​។​

​អឺរ៉ុប​បានដាក់​លក្ខខណ្ឌ​ចំនួន​ពីរ​ឲ្យ​អង់គ្លេស ទីមួយ​ប្រសិនបើ​កិច្ចព្រមព្រៀង​ត្រូវ​បានអនុម័ត​ដោយ​សភា​អង់គ្លេស​នឹង​ដើរចេញ​នៅ​ថ្ងៃទី​២២​ខែ​ឧសភា​។ ទី​ពី​របើ​មិន​ជោគជ័យ​ទេ​អង់គ្លេស​នឹងត្រូវ​ចាកចេញ​នៅ​ថ្ងៃទី​១២​មេសា​។ ប៉ុន្ដែ​លោកស្រី​ម៉េ​ត្រូវ​ត្រឡប់​ទៅ​ទីក្រុង​ព្រុច​សែល​មុន​ថ្ងៃទី​១២​មេសា ដើម្បី​ពន្យល់​ពី​អ្វីដែល​នឹង​អាច​កើតឡើង​បន្ទាប់​ទៅ​ភាគី​អឺរ៉ុប​។ ចន្លោះ​ពេលនោះ​ក៏​ជា​ពេលវេលា​ដែល​អង់គ្លេស​ត្រូវ​សម្រេចចិត្ដ ថា​គួរ​ចូលរួម​ក្នុង​ការបោះឆ្នោត​សភា​អឺរ៉ុប​ឬ​យ៉ាងណា​។ បើ​អង់គ្លេស​ព្រម​ចូលរួម​ក្នុង​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ដទៅពី​ថ្ងៃទី​២៣-២៦​ឧសភា អឺរ៉ុប​អាច​នឹង​ទុកពេល​បន្ថែម​ច្រើន​ខែ​សម្រាប់​អង់គ្លេស​ក្នុងការ​ដើរចេញ​។​

​ក្រោយ​បរាជ័យ​លោកស្រី​នាយករដ្ឋមន្ដ្រី​បាន​ប្ដេជ្ញា នឹង​ស្វែងរក​វិធីសាស្ដ្រ​ដែល​សមស្រប​ផ្សេងទៀត ក្នុងនោះ​អាចពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​សភា​អឺរ៉ុប​ផងដែរ ប៉ុន្ដែ​លោកស្រី​កំពុង​ប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំង​ជាង​មុន​។ គួរ​បញ្ជាក់ថា អង់គ្លេស​បានរៀបចំ​កា​រ​បោះឆ្នោត​ប្រជាមតិ ស្វែងរក​ការគាំទ្រ​ឲ្យ​ចាកចេញ​ពី​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៦​។ គិត​មកដល់ពេលនេះ​នៅតែ​មិនទាន់​ច្បាស់កា​រថា អង់គ្លេស​អាច​ចាកចេញ​ពី​អឺរ៉ុប ដោយ​ជោគជ័យ​ឬ​យ៉ាងណា​ក្រោយ​រួមរ​ស់នឹង​គ្នា​៤៦​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត