អ្នកស្រី​Tanwarin Sukhapisit​​ជា​តំណាងរាស្ដ្រ​​ភេទ​ទី​បី​​ដំបូង​គេ​​របស់​ថៃ​

01-04-2019 1:14 pm 894
រូបភាពអ្នកស្រីTanwarin Sukhapisit តំណាងរាស្ដ្រភេទទីបីដំបូងគេ​របស់ថៃ

​ការបោះឆ្នោត​នៅ​ថៃ​កាលពី​ថ្ងៃទី​២៤​មីនា មាន​គណបក្ស​ជាច្រើន​បាន​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​មាន​គណបក្ស​ថ្មី​មួយ​គឺ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​(Future Forward) ក៏បាន​ចូលរួម​ដែរ​។ គណបក្ស​នេះ​ទើប​បង្កើតឡើង​កាលពី​ថ្ងៃទី​១៥​ខែ​មីនាឆ្នាំ​២០១៨ មាន​ទីស្នាក់ការ​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ គណបក្ស​មាន​តំណាងរាស្ដ្រ​ចំនួន​៨៧​រូប​ក្នុង​រដ្ឋសភា តែ​អ្វីដែល​គួរឲ្យភ្ញាក់ផ្អើល​តំណាង​រាស្ដ្រ​មួយរូប​ក្នុងចំណោម​តំណាងរាស្ដ្រ​ទាំងអស់​គឺជា​ភេទ​ទី​បី​។ 

​អ្នកស្រី​Tanwarin Sukhapisit អាយុ​៤៥ ឆ្នាំ ជា​តំណាងរាស្ត្រ​ភេទ​ទី​បី​ដំបូងបង្អស់​របស់​រដ្ឋ​សភា​ថៃ​។ នៅក្នុង​ប្រទេស​ថៃ​មាន​មនុស្ស​ជា​ភេទ​ទី​បី​រាប់លាន​នាក់ ដូច្នេះ​អ្នកស្រី Tanwarin ក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ដែរ​ពី​ពួកគេ​។ សូម​ជម្រាបជូន​ថា តាម​លទ្ធផល​បឋម​ប្រកាស​ក្រោយ​ការបោះឆ្នោត គណបក្ស​អនាគត​ឆ្ពោះទៅមុខ ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​ជាង​៨០​អាសនៈ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត