ក្រុមបាតុករ​ថៃ​​នាំគ្នា​តវ៉ា​​នឹង​ចោទថា​​ការបោះឆ្នោត​​មិន​ត្រឹមត្រូវ​

01-04-2019 11:28 am 1483
  ស្តាប់
រូបភាព​​ប្រជាជនថៃ​តវ៉ា
ស្តាប់ជាសំឡេង

​ប្រជាជន​ថៃ​ជាច្រើន​នាក់​កាលពី​ថ្ងៃអាទិត្យ បាននាំគ្នា​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម​ចោទប្រកាន់ថា ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​មីនា​មាន​ភាពមិនប្រក្រតី មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។ បាតុកម្ម​ធ្វើឡើង​ក្នុង​រយៈពេល​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ការបោះឆ្នោត និង​បង្ហាញ​លទ្ធផល​បឋម​បង្កឲ្យមាន​ភាពចម្រូងចម្រា​ស​។ ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​មីនា គឺជា​ការបោះឆ្នោត​លើកដំបូង​ចាប់​តាំង​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​អ្នកស្រី​យីង​ឡាក់ ស៊ីណាវ៉ាត្រា​។​

​គណបក្ស​ដែល​គាំទ្រ​ដោយ​យោធា​ផា​ឡាំង​ប្រា​ចា​រ៉ាត់ និង​គណបក្ស​ភឿ​ថៃ​ជា​បក្សប្រឆាំង​ធំ​បំផុត ធ្លាប់​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​អះអាង​ពី​សិទ្ធិ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​រៀងៗ​ខ្លួន ក្រោយពី​លទ្ធផល​បឋម​បានប្រកាស​រួច​។ គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​បានឈ្នះ​សំឡេង​បោះឆ្នោត​ពេញនិយម ប៉ុន្ដែ​គណបក្ស​ភឿ​ថៃ​បាន​បង្កើត​សម្ព័ន្ធភាព​មួយ​ទទួលបាន​អាសនៈ​ភាគច្រើន​ក្នុង​រដ្ឋសភា​។ ចំពោះ​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃទី​០៩​ខែ​ឧសភា ប៉ុន្ដែ​កំហឹង​ប្រជាជន​ជា​អ្នកគាំទ្រ​បាន​ផ្ទុះឡើង​ចន្លោះពេល​រង់ចាំ​លទ្ធផល ទើប​ជំរុញឲ្យមាន​ការតវ៉ា​កើតឡើង​ក្នុង​ទីក្រុង​បាងកក​។​

​ក្រុមបាតុករ​បាននាំគ្នា​ប្រមូលផ្ដុំ​នៅ​ទីតាំង​ពីរ​កន្លែង ក្នុងនោះ​មាន​នៅក្បែរ​តំបន់​ទេសចរណ៍​Erawan Shrine ដោយ​លើក​បដា​ថា “​ការបោះឆ្នោត​ដែល​លួច​បន្លំ​” និង “​ប្រជាជន​ចង់​បោះឆ្នោត​”​។ អ្នករៀបចំ​ការតវ៉ា​និង​ជា​សកម្មជន​មួយរូប​ផង​បាន​និយាយថា ការបោះឆ្នោត​នេះ​គឺ​គណបក្ស​ភឿ​ថៃទេ​ដែល​ឈ្នះ​។ ក្រុមបាតុករ​បាន​ប្រមូល​ហត្ថលេខា​ធ្វើ​ជាញត្ដិ​មួយ ទាមទារ​ឲ្យ​រំលាយ​សមាជិក​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ផងដែរ​។ ចំណែក​ក្រុមបាតុករ​មួយក្រុម​ទៀត​បាន​ប្រមូលផ្ដុំ​នៅ​ជិត​វិមាន​ឈ្នះៗ​ក្នុង​ក្រុង​បាងកក​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ដែល​ទើប​បញ្ចប់ទៅ​ថ្មីៗ​នេះ អ្នកវិភាគ​មើលឃើញថា​ទំ​និង​មិនអាច​បញ្ចប់​វិបត្ដិនយោបាយ​នៅក្នុង​ប្រទេស​ថៃ​បាន​ដោយ​ស្រួលៗ​ឡើយ​។ ស្របពេល​គណបក្ស​ធំៗ​ទាំងពីរ​សុទ្ធតែ​អះអាង​ពី​សិទ្ធិ​អាចដឹកនាំ​បង្កើត​រដ្ឋាភិបាល​ថ្មី ដូច្នេះ​អាច​នឹងមាន​ភាព​ប្រទាញប្រទង់​ខ្លាំង​។ បើ​មិន​ប្រក្រតី បក្ស​ផ្សេង​នឹង​កើត​ទុក​មិន​សុខចិត្ដ ហើយ​តវ៉ា​ប្រឆាំង​ឲ្យ​រក​ដំណោះស្រាយ​។ ចំពោះ​អ្នកគាំទ្រ​ពី​បក្ស​ទាំងសងខាង ក៏​នឹង​អាចដឹកនាំ​ចលនា​តវ៉ា​ទ្រង់ទ្រាយ​ធំ​បានដែរ​៕

ព័ត៌មានផ្សេងទៀត