ការ​រួមភេទ​ជួយ​បន្ថយ​ឱកាសនៃ​ការ​មាន​ជំងឺមហារីកក្រពេញប្រូ​ស្តាត​

31-03-2019 3:49 pm 1019

​ប្រូ​ស្តាត​ជា​ក្រពេញតូ​ចមួយ តែមាន​តួនាទី​សំខាន់​និង​ធំ​ណាស់​ក្នុង​ជីវិត​បន្ត​ពូជ​។ សរីរាង្គ​របស់​បុរស​មួយ​នេះ ក៏​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ញឹកញាប់​ដែរ​។ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​មនុស្ស​ប្រុស​ដែលមាន​វ័យ​ចំណាស់ ឧស្សាហ៍​តាមដាន​សុខភាព​សរីរាង្គ​ប្រូ​ស្តា​ត​មួយ​នេះ​របស់ខ្លួន​។ យ៉ាងណា បើតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​បង្ហាញថា ការ​រួមភេទ​ជួយ​កាត់បន្ថយ​ឱកាស នៃ​ការ​មាន​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​នេះ​។ យោង​ទៅ​ការសិក្សា​បង្ហាញថា បុរស​ដែល​បញ្ចេញ​ទឹកកាម ចំនួន​២១​ដង​ឬ​ច្រើនជាង​នេះ នៅក្នុង​រយៈពេល​១​ខែ គឺ​មានឱកាស​តិច នៅក្នុង​ការមាន​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត