វិធី​ប្រើប្រាស់​អាចម៍​ជន្លេន និង​ជន្លេន ក្នុង​វិស័យ​កសិកម្ម​

31-03-2019 3:18 pm 1182

​ការប្រមូល​ផល​អាចម៍​ជន្លេន និង​ការប្រើប្រាស់ ៖
​អាចម៍​ជន្លេន នៅពេល​វា​បញ្ចេញ​មក​ក្រៅ​ពំនូក យើង​ប្រមូល​វា​យក​ទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត រក្សា​ក្នុង​ម្លប់ កុំ​ឱ្យ​ត្រូវ​ទឹកភ្លៀង ទុកដាក់​ដំណាំ ឬ​ដាក់​បាត​ស្រះ ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​ក្នុង​ស្រះ​ឱ្យ​ត្រី​ស៊ី ។​
- ដាក់​ដំណាំ​៖ យក​អាចម៍​ជន្លេន​២០​ទៅ​៣០% លាយ​ជាមួយ​ជី​
- ដាក់​ស្រះ​ត្រី​៖ ១៥​ទៅ​២០​គីឡូក្រាម ក្នុង​១​ពាន់​មែត្រ​ក្រឡា​
- ដាក់​រង​បន្លែ​៖ ពី​០,៨ - ១​គីឡូក្រាម ក្នុង​១០​ម៉ែត្រក្រឡា នៃ​ផ្ទៃដី​រង​ដាំ​ដំណាំ​
- ប្រើ​ធ្វើជា​ទឹក​ជី​៖ យក​លាយ​អាចម៍​ជន្លេន​១១​គីឡូក្រាម ជាមួយ​ទឹក​៥​លីត្រ កូរ​ឱ្យ​សព្វ រក្សាទុក​១​ថ្ងៃ ទើប​យក​ទៅ​ស្រោច​ដំណាំ ។​

​ការប្រមូល​ផល​ជន្លេន និង​ការប្រើប្រាស់ ៖
​ក្រោយ​ចិញ្ចឹម​បាន​៤​ខែ យើង​អាច​ប្រមូល​ផល​ជន្លេន​បាន​ពី​២០-២៥​គីឡូក្រាម ក្នុង​មួយ​ម៉ែត្រការ៉េ ។ ជន្លេន អាច​យក​មក​ច្នៃ​សម្រាប់​ប្រើប្រាស់​ជា​ចំណី​សត្វ តាម​របៀប​ដូចជា 
- សម្អាត​យក​ជន្លេន ដោយ​ការ​រែង​យក​ដី​ចេញ រួច​លាង​ទឹក​
- យក​ជន្លេន​៣​គីឡូក្រាម លាយ​ជាមួយ​កន្ទក់​១​គីឡូក្រាម រួច​ក្រឡុក​ពី​១០​ទៅ​១៥​នាទី វា​នឹង​ងាប់​
- ប្រើ​កញ្ច្រែង​រែង ដើម្បី​បំបែក​ជន្លេន និង​កន្ទក់​ចេញ​ពី​គ្នា​
- ក្រោយមក ហាលថ្ងៃ​២​ទៅ​៣​ថ្ងៃ ធ្វើ​យ៉ាងណាឰ្យ​ជន្លេន​ស្ងួត​
- រក្សាទុក លាយ​ជាមួយ​ចំណី ដើម្បី​ឱ្យ​សត្វ​ចិញ្ចឹម​ស៊ី ដូចជា កង្កែប មាន់ ត្រី អន្ទង់​ជាដើម ។ កូន​មាន់​ឱ្យ​ស៊ី​ពី​១-២​ដង ក្នុង​មួយ​សប្តាហ៍ បរិមាណ​១​ក្រាម ក្នុង​១​ក្បាល និង​ក្នុង​១​ដង ។ កូន​មាន់​ដែល​ស៊ី​ជន្លេន វា​នឹង​ឆាប់​ធំ ។​

​ដកស្រង់​ចេញពី​គេហទំព័រ សហគមន៍​សម្បូរ​សប្បាយ ៕

ព័ត៌មានផ្សេងទៀត