ក្បួនរថយន្តរបស់អនុប្រធានាធិបតីប៉ាគីស្ថានលោក Abdul Rashid Dostum បានរងនូវការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ បណ្តាលឲ្យកងអង្គរក្សរបស់លោកម្នាក់ ស្លាប់បាត់បង់ជីវិត នៅក្នុងខេត្ត Balkh ស្ថិតនៅភាគខាងជើងប្រទេស។ ចំណែក លោកអនុប្រធានាធិបតី ដែលធ្លាប់ជួយអាមេរិក បណ្តេញក្រុមតាលីបង់កាលពីឆ្នាំ២០០១ ត្រូវបានក្រុមអង្គរក្សជម្លៀសចេញ ឲ្យរួចផុតពីគ្រោះថ្នាក់ នៃការវាយឆ្មក់ក្នុងបំណងផ្តាច់ជីវិតលោក។ ពាក់ព័ន្ធនឹងការវាយប្រហារនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន បានចេញមកអះអាងថា ជាថ្វីដៃរបស់គ្នីគ្នាពួកគេ។
សូមបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលលោក Abdul Rashid Dostum ត្រូវបានគេប៉ុនប៉ងធ្វើឃាត។ លើកទីមួយ លោកត្រូវបានគេប៉ងសម្លាប់ នៅក្នុងព្រលានយន្តហោះ នៃទីក្រុងកាប៊ុល ដោយការបំផ្ទុះគ្រាប់បែក។ ព្រឹត្តិការណ៍កាលនោះ គឺក្រុមសកម្មប្រយុទ្ធIS បានចេញមុខប្រកាសទទួលស្គាល់ថា ជាថ្វីដៃរបស់ពួកគេ៕