រុស្ស៊ី​ប្ដេជ្ញា​​រក្សា​ទំនាក់ទំនង​​ស៊ីជម្រៅ​ជាមួយ​​វេ​ណេ​ហ្ស៊ូ​អេ​ឡា​​ទោះ​អាមេរិក​ព្រមាន​

30-03-2019 2:39 pm 671
រូបភាពឧទ្ធម្ភាគចក្ររុស្ស៊ី

​បើ​តាម​ការបញ្ជាក់​ពី​ភាគី​រុស្ស៊ី​បានឲ្យដឹងថា កងទ័ព​រុស្ស៊ី​បាន​សង់​មូលដ្ឋាន​ហ្វឹកហាត់​មួយ​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដើម្បី​រៀបចំ​ការហ្វឹកហាត់​សម្រាប់​កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡា ពី​របៀប​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​នាំចូល​ពី​រុស្ស៊ី​។ រុស្ស៊ី​បាន​សង្កត់ធ្ងន់ថា​នឹង​នៅតែ​បន្ដ​រក្សា​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​វេ​ណេ​ហ្ស៊ូ​អេ​ឡាដ​ដែល​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​ស្របពេល​អាមេរិក​បាន​គំរាម​ទៅ​រុស្ស៊ី ជុំវិញ​ការបង្ហាញ​វត្ដ​មាន​កងទ័ព​នៅក្នុង​ប្រទេស​ដែល​កំពុង​ជួប​ភាពជាប់គាំង​នយោបាយ​មួយ​នេះ​។ 

​អាមេរិក​ចង់​ឲ្យ​រុស្ស៊ី​ដកខ្លួន​ចេញ​ពី​វេ​ណេ​ហ្ស៊ូ​អេ​ឡា ព្រោះ​អាមេរិក​គាំទ្រ​បក្ស​ប្រឆាំង​ចង់ ទម្លាក់​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡានី​កូឡាស ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង​។ ប៉ុន្ដែ​រុស្ស៊ី​វិញ​គាំទ្រ​ខាង​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ និង​ប្ដេជ្ញា​ជួយ​ការពារ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​ម៉ា​ឌូ​រ៉ូ​។ ការគាំទ្រ​ភាគី​ម្ខាងៗ​បាន​ធ្វើឲ្យ​ប្រទេស​ទាំង​ពីរ​កំពុង​ប្រឈម​មុខ​ដាក់គ្នា​។ ក្រៅពី​រុស្ស៊ី​ចិន​វិញ​ក៏​គាំទ្រ​ដល់​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​ដែរ​៕

ព័ត៌មានផ្សេងទៀត