ផលប្រយោជន៍​នៃ​ការដាំ​សណ្តែកបាយ​ជុំវិញ​គល់​ដំណាំ​ទុរេន​

30-03-2019 10:05 am 1098

​ផលប្រយោជន៍​នៃ​ការ​ដាំ​ដំណាំ​សណ្តែកបាយ ឬ​សណ្តែកខៀវ​ជុំវិញ​គល់​ដំណាំ​ទុរេន រួមមាន ៖

១. សណ្តែក​ជួយផ្តល់​ជីជាតិ​បន្ថែម​ដល់​ដី ពិសេស​ជាតិ​អា​ហ្ស៊ូ​ត​

២. គ្រប​ដី ជួយ​ការពារ​កុំឱ្យ​ស្មៅ​ដុះ​

៣. ពេល​សណ្តែក​ធំ យើង​ដក ហើយ​យក​វា​មក​គ្រប​ជុំវិញ​គល់​ដំណាំ​ទុរេន ដើម្បី​ជួយ​រក្សា​សំណើម​ក្នុង​ដី និង​ពេល​វា​រលួយ ជួយ​ផ្តល់​ជី​បន្ថែម​ដល់​ទុរេន ក៏ប៉ុន្តែ ពេល​ដក​ហើយ សូម​ដាំ​សណ្តែកបាយ​ថែម​ជា​ថ្មី​បន្តទៀត ។​

​ក្រៅពី​ដំណាំ​ទុរេន យើង​អាច​អនុវត្ត​ចំពោះ​នូវ​គ្រប់​ដំណាំ​ហូប​ផ្លែ​ផ្សេងទៀត​បាន ។​

​ដកស្រង់​ចេញពី​គេហទំព័រ សហគមន៍​សម្បូរ​សប្បាយ ៕

 ពាក្យគន្លឹះ  កសិកម្មដំណាំទុរេន

ព័ត៌មានផ្សេងទៀត