បច្ចេកទេស​ងាយៗ​ក្នុង​ការផលិត​ជីកំប៉ុ​ស្តគោក​

29-03-2019 2:31 pm 675

​ទីតាំង ៖
​គួរ​ជ្រើសរើស​ទីតាំង​មិន​លិច​ទឹក នៅ​ក្បែរ​ក្រោលគោ ឬ​កន្លែង​ចង​គោ ។ ទ្រុង​សាងសង់​ពី​ឥដ្ឋប្រហោង ដោយ​ពាស​ស៊ីម៉ង់ត៍​ខាងក្នុង ជាមួយនឹង​ដំបូល​ប្រក់​ស្លឹក ដែល​មាន​ទំហំ​បណ្តោយ​៤​ម៉ែត្រ ទទឹង​៣​ម៉ែត្រ កម្ពស់​១,២​ម៉ែត្រ ។ 

​សារធាតុ​ផ្សំ ៖
- លាមក​គោ ៣០​ប​ង្គី​
- ធ្យូង​អង្កាម ៣០​ប​ង្គី​
- ទន្ទ្រាន​ខែត្រ ៣០​ប​ង្គី​
- អង្កាម​ស្រស់ ២​កា​រ៉ុង​
- ស្លឹក​ស្តៅ ៣០​ប​ង្គី​
- សំរាម រួមមាន ស្លឹកឈើ​ងាប់ កម្ទេច​ចំបើង និង​កាក​សំណល់​ផ្ទះបាយ ជាដើម​

​វិធី​ធ្វើ ៖
- យក​អង្កាម​ស្រស់​ចាក់​ទ្រាប់​បាត​អាង ។​
- យក​ទន្ទ្រានខែត្រ​ចិញ្ច្រាំ​ឱ្យ​តូចៗ ចំណែកឯ​ស្តៅ បូត​យក​តែ​ស្លឹក ។​
- យក​ធាតុ​ផ្សំ​ទាំង​អស់ លាយ​ច្របល់​បញ្ចូល​គ្នា រួច​យក​ទៅ​ចាក់​ចូលក្នុង​អាង មាន​អង្កាម​ទ្រាប់​បាត​ដែល​បាន​រៀបចំ​ទុក​នោះ ។​
- ទុក​បាន​១​សប្តាហ៍ ត្រូវ​កាយ​ត្រឡប់ និង​ស្រោច​ទឹក​ម្តង ។​
- រយៈពេល​១​ខែ កំប៉ុស្ត​នឹង​កាច់ យើង​អាច​យក​ប្រើ​បាន​ហើយ ។​

​ដកស្រង់​ចេញពី​គេហទំព័រ សហគមន៍​សម្បូរ​សប្បាយ ៕

ព័ត៌មានផ្សេងទៀត