អគ្គិសនី​កម្ពុជា​ផ្អាក​ការផ្គត់ផ្គង់​ភ្លើង​នៅ​ក្នុង​សង្កាត់​ចំនួន ៣

29-03-2019 12:16 pm 544

អគ្គិសនី​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ស្តី​ពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅក្នុង​សង្កាត់​ចំនួន ៣  ទៅតាម​កាលបរិច្ឆេទ និង​ពេលវេលា​ដូចខាងក្រោម​៖

១.​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៧:០០​ព្រឹក រហូតដល់​ម៉ោង ៦:០០ នាទី​ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ P008 ,P630 ស្ថិតនៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​(​សាខា​ចាក់អង្រែ​ក្រោម​)

២.​ថ្ងៃ​សៅរិ៍ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៧:០០​ព្រឹក រហូតដល់​ម៉ោង ៦:០០ នាទី​ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ​PT1104 ស្ថិតនៅ​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​សាខា​ចាក់អង្រែ​ក្រោម​)

៣.​ថ្ងៃអាទិត្យ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៧:០០​ព្រឹក រហូតដល់​ម៉ោង ៦:០០ នាទី​ល្ងាច​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ​ប​.​ត 1448,PT1032 ស្ថិតនៅ​ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​(​សាខា​អូរ​ដឹម​)​។​

​ចំពោះ​មូលហេតុ​នៃ​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ ត្រូវបាន​អគ្គិសនី​កម្ពុជា បញ្ជាក់ថា ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បិ​រក្ខា​រ និង​រុះរើ​គន្លង​ខ្សែបណ្តាញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​៕

 ពាក្យគន្លឹះ  អគ្គិសនី​កម្ពុជា

ព័ត៌មានផ្សេងទៀត