តៃវ៉ាន់​ស្នើសុំ​​ទិញ​អាវុធ​បន្ថែម​​ពី​អាមេរិក​​ចន្លោះពេល​​តានតឹង​​នឹង​ចិន​

28-03-2019 12:52 pm 582
យន្ដហោះចម្បាំងដែលតៃវ៉ាន់ទិញពីអាមេរិក

​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​បានស្នើ​សុំឲ្យ​សហរដ្ឋអាមេរិក លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ដើម្បី​ប្រឆាំងនឹង​សម្ពាធ​យោធា​របស់​ចិន​។ លោកស្រី​ត្សៃ​បានធ្វើ​ទស្សនកិច្ច​ទៅ​កោះ​ហា​វ៉ៃ​កាលពី​ថ្ងៃ​ពុធ និង​បាន​ចូលរួម​កិច្ចប្រជុំ​តាម​វីដេអូ​អន​ឡាញ​ជាមួយ​ក្រុម​អភិរក្សនិយម​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ​។  លោកស្រី​ត្សៃ​បានចោទប្រកាន់​ប្រទេស​ចិន​ពី​ការបង្កើន​ភាព​តានតឹង​ផ្នែក​យោធា កំណត់​សកម្មភាព​តៃវ៉ាន់​ក្នុង​ឆាក​អន្ដរជាតិ និង​ប្រើប្រាស់​រាល់​ឱកាស​នានា​ដើម្បី​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​។ 

​សម្រាប់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បាន​អះអាងថា ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ​គឺ​ល្អ​បំផុត​សម្រាប់​ការធ្វើសមាហរណកម្ម​តៃវ៉ាន់​។ ប៉ុន្ដែ​លោកស្រី​ត្សៃ​បាន​ច្រានចោល​ការលើកឡើង​នេះ ដោយ​និយាយថា​ការអភិវឌ្ឍ​នៅ​ហុងកុង​បានបង្ហាញ​យ៉ាងច្បាស់ ប្រទេសមួយ​ប្រព័ន្ធ​ពីរ​នឹង​ក្លាយជា​ប្រទេស​តែមួយ​។ លោកស្រី​បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​នៃ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក តាមរយៈ​ការលក់​យន្ដហោះ​ចម្បាំង​ប្រភេទ F-16​មកឲ្យ​តៃវ៉ាន់​។  សមាជិកសភា​អាមេរិក​មួយចំនួន​ដែល​ចូលរួម​ប្រជុំ​តាម​វីដេអូ​អន​ឡាញ​ជាមួយ​លោកស្រី​ត្សៃ ក៏​សម្ដែង​ការគាំទ្រ​ជាខ្លាំង​ចំពោះ​តៃវ៉ាន់​៕

ព័ត៌មានផ្សេងទៀត