អាមេរិក​-​ចិន​​ចាប់ផ្ដើម​​កិច្ចចរចា​ជុំ​ថ្មី​​បញ្ចប់សង្គ្រាម​​ពាណិជ្ជកម្ម​

28-03-2019 9:38 am 509
រូបភាព​កិច្ចចរចារវាងមន្ដ្រីអាមេរិក​និងចិន

​សហរដ្ឋអាមេរិក​និង​ចិន​បានចាប់ផ្ដើម​កិច្ចចរចា​ជុំ​ថ្មី​ស្ដីពី មធ្យោបាយ​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៨​មីនា​នេះ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ កិច្ចចរចា​ធ្វើឡើង​ស្របពេល​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ កំពុងស្ថិត​លើ​ជ្រុង​មួយ​ឆ្ពោះទៅរក​ដំណោះស្រាយ បញ្ចប់​ការដំឡើង​ពន្ធ​ទំនិញ​នាំចូល​ទៅវិញទៅមក​អស់​រយៈពេល​ជាច្រើន​ខែ​។ កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​រវាង​មន្ដ្រីជាន់ខ្ពស់​អាមេរិក​និង​ចិន ជា​លើកដំបូង​គិត​តាំងពីរ​ចិន​ដាក់​វិធានការ​ថ្មី ដែល​ត្រូវបាន​គេ​មើលឃើញថា​ផ្ដល់​ភាពរឹងមាំ​ដល់​ចិន​។​

​យ៉ាងណាមិញ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានបង្ហាញ​ក្ដី​រំពឹងថា​នឹង​អាច​ចុះហត្ថលេខា​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ក្នុងពេល​ឆាប់ៗ បញ្ចប់​ភាពជាប់គាំង​ដែល​អូសបន្លាយ​ដោយសារតែ​ខ្វែងគំនិត​គ្នា​។ លោក​ថា​ប្រសិន​ពេលនេះ​នៅតែ​បរាជ័យ នោះ​លោក​នឹង​រក​វិធីសាស្ដ្រ​ផ្សេង​។ សូមបញ្ជាក់ថា តាំងពី​អាមេរិក​និង​ចិន​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​នឹង​គ្នា ទីផ្សារ​នៅលើ​ពិភពលោក​ទាំងមូល​ក៏​រង្គោះរង្គើ​ដែរ​៕

ព័ត៌មានផ្សេងទៀត