ស្ដ្រីក្មេងៗ​​ជនជាតិ​មី​យ៉ាន់​ម៉ា​​ត្រូវបាន​​មេខ្យល់​​លក់​ឲ្យទៅ​​ពពោះ​​បង្កើត​កូន​នៅ​ចិន​

28-03-2019 8:32 am 989
រូបភាពចំណាកស្រុកនិងអ្នកដែលចូលរួម​ក្នុងព្រះវិហារ​របស់ជនជាតិមីយ៉ាន់ម៉ា

​តាម​របាយការណ៍​បង្ហា​ញ​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​(HRW)t​បានឲ្យដឹងថា ស្ដ្រីជន​ជាតិមី​យ៉ាន់​ម៉ា​ក្មេងៗ​រស់នៅ​តំបន់​ព្រំដែន​ជាមួយ​ចិន ដែល​ទៅ​ស្វែងរក​ការងារ​ធ្វើ​ក្នុងប្រទេស​ចិន ពួកគេ​មិនមាន​ការងារ​ល្អ​ឡើយ ផ្ទុយទៅវិញ​ត្រូវបាន​ក្រុម​មេខ្យល់​បោក​បញ្ឆោត​យកទៅលក់​ប៉ុណ្ណោះ​។ ស្ដ្រី​ទាំងនោះ​ត្រូវបាន​គេ​លក់​ទៅឲ្យ​ក្រុម​គ្រួសារជន​ជាតិចិន ដើម្បី​ឲ្យធ្វើជា​ភរិយានិង​បង្កើតកូន​សម្រាប់​ពួកគេ​។ ស្ដ្រី​ខ្លះ​ត្រូវ​លក់​បន្ដ​ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយទៀត ហើយ​នៅពេល​ពួកគេ​បង្កើត​បានកូន​ហើយ ពួកគេ​នឹង​អាច​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ប៉ុន្ដែ​មិនអាច​យក​កូន​មក​ជាមួយ​ដាច់ខាត​។ ក្រុម​មេខ្យល់​អាច​រកប្រាក់​បាន​ពី​ការជួញដូរ​ស្ដ្រី​ទៅឲ្យ​ជន​ជាតិចិន ចន្លោះ​ពី​៣,០០០​ទៅ​១៣,០០០​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់ថា ដោយសារតែ​ជម្លោះ​ក្នុង​តំបន់​ពួកគេ​រស់នៅ គឺ​ស្ថិតក្នុង​រដ្ឋកា​ជីន​របស់​មី​យ៉ាន់​ម៉ា ជំរុញ​ឲ្យ​ប្រជាជន​ត្រូវ​ចំណាកស្រុក ពិសេស​ទៅ​ប្រទេស​ចិន​ដែលមាន​ព្រំដែន​ជាប់​គ្នា ដើម្បី​ស្វែងរក​ការងារ​ធ្វើ​និង​គេច​ចេញពី​ការប្រយុទ្ធ​គ្នា​។ ប៉ុន្ដែ​ការចាកចេញ​ទាំង​ប្រថុយប្រថាន បានធ្វើឲ្យ​ពួកគេ​ក្លាយជា​ជនរងគ្រោះ​ដោយសារតែ​ការជួញដូរ​មនុស្ស​ទៅវិញ សំខាន់បំផុត​គឺ​ស្ដ្រីជន​ជាតិមី​យ៉ាន់​ម៉ា​ដែល​ត្រូវគេ​លក់​ឲ្យទៅ​ធ្វើជា​អ្នក​ពពោះ​បង្កើតកូន​សម្រាប់​ជនជាតិ​៕

 ពាក្យគន្លឹះ  ជីវិតមីយ៉ាន់ម៉ាចិន

ព័ត៌មានផ្សេងទៀត