លោក ស ខេង បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ប្រទេស​ចិន​

27-03-2019 9:43 am 600

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​៣​ថ្ងៃ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
​ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ លោក ចា​វ ឃើ​ជី សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​បើ​តាម​សេចក្តីប្រកាស បានឲ្យដឹងថា ក្រៅពី​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​គ្រោង​មាន​ការចុះហត្ថលេខា លើ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ដូចជា ការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស អំពើ​ភេរវកម្ម និង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ព្រមទាំង​ការកសាង​សមត្ថភាព កងកម្លាំង​អនុវត្ត​ច្បាប់​៕


ព័ត៌មានផ្សេងទៀត