អាមេរិក​​​​ធ្វើតេស្ត​​បាញ់​​កម្ទេច​​​មី​ស៊ី​ល​​​ដោយ​ជោគជ័យ​​ស្របពេល​​តានតឹង​នឹង​រុស្ស៊ី​

26-03-2019 6:03 pm 431
រូបភាព​ធ្វើតេស្ដមីស៊ីល​​របស់អាមេរិក

តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល​អាមេរិក​បានឲ្យដឹងថា កងទ័ពអាកាស​អាមេរិក​បាន​ធ្វើតេស្ដ​ដោយ​ជោគជ័យ នូវ​ប្រព័ន្ធ​មី​ស៊ី​ល​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​ក្នុងពេល​ថ្មីៗ​។ ប្រព័ន្ធ​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ឆ្លង​ទ្វីប​មាន​ឈ្មោះថា​GBI បាញ់​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​Vandenberg នៃ​រដ្ឋ​កាលីហ្វ័​រញ៉ា​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​បានឲ្យដឹងថា មី​ស៊ី​ល​ប្រភេទ​ICBM ដែល​តំណាងឲ្យ​មី​ស៊ីល​សត្រូវ បាន​បាញ់​ចេញពី​ទីតាំង​Reagan​នៃ​តំបន់​Kwajalein Atoll ស្ថិត​លើ​កោះ​Marshall​ដែលមាន​ចម្ងាយ​ជាង​៦​ពាន់​គីឡូម៉ែត្រ​ពី​ប្រព័ន្ធ​ស្ទាក់​កម្ទេច​មី​ស៊ី​ល​GBI​ចំនួន​២​។ ប្រព័ន្ធ​ស្ទាក់​មី​ស៊ី​ល​ក៏​ចាប់​និង​កម្ទេច​មី​ស៊ី​ល​ICBM​ដោយ​ជោគជ័យ​។ គួរ​បញ្ជាក់ថា ការ​ធ្វើតេស្ដ​មី​ស៊ី​ល​នេះ​ធ្វើឡើង​ស្របពេល​អាមេរិក​និង​រុស្ស៊ី​កំពុង​ប្រឈមមុខ​ដាក់គ្នា រឿង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​គ្រប់គ្រង​មី​ស៊ី​ល​៕

ព័ត៌មានផ្សេងទៀត