លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​​ចោទថា​​ការបោះឆ្នោត​​នៅ​ថៃ​​មិន​ប្រក្រតី​

26-03-2019 5:56 pm 776
លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា

​អតីត​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ចោទប្រកាន់ថា​ការបោះឆ្នោត​នៅ​ថៃ​កាលពី​ថ្ងៃទី​២៤​មីនា ត្រូវបាន​ញាំញី​ដោយ​ភាពមិនប្រក្រតី​។ លោក​ថាក់ស៊ីន​ដែល​ត្រូវបាន​បណ្ដេញចេញ​ពី​ប្រទេស​ក្នុង​ឆ្នាំ​២០០៦ និង​កំពុង​រស់នៅ​ក្នុងការ​និរទេស​ខ្លួន បានលើកឡើង​ពី​ការបោះឆ្នោត​ប្រាប់​បណ្ដាញសារព័ត៌មាន​BBC​។ លោក​លើកឡើងថា​មាន​ភាពមិន​ស៊ីសង្វាក់ ដែលមាន​ការព្រួយបារម្ភ​ជាខ្លាំង​។ 

​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​មីនា​គឺជា​ការបោះឆ្នោត​លើកដំបូង គិតពី​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រី​បង្កើត​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ក្នុង​ឆ្នាំ​២០១៤​។ លទ្ធផល​បឋម​បានប្រកាសឲ្យ​ដឹង​ហើយ ដោយ​ឃើញថា​គណបក្ស​គាំទ្រ​ដោយ​យោធា មាន​សន្លឹកឆ្នោត​គាំទ្រ​ច្រើន ប៉ុន្ដែ​គណបក្ស​ភឿ​ថៃ​របស់លោក​ថាក់ស៊ីន ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ច្រើនជាង​។ រហូត​មកដល់ពេលនេះ​នៅតែ​មិនទាន់​ច្បាស់ ថា​តើ​គណបក្ស​ណាមួយ​អាច​មានលទ្ធភាព​បង្កើត​រដ្ឋាភិបាល​ថ្មី​។ ចំពោះ​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃទី​០៩​ខែ​ឧសភា​៕ 

ព័ត៌មានផ្សេងទៀត