រញ្ជួយ​ដី​នៅ​​ឥណ្ឌូនេស៊ី​៦​ខែ​​មកហើយ​​ក្មេងៗ​រាប់ពាន់នាក់​​កំពុង​បន្ដ​ស្នាក់​​ក្នុង​ជម្រក​​បណ្ដោះអាសន្ន​

26-03-2019 5:50 pm 380
ក្មេងៗកំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន

​ទីភ្នាក់ងារ​ជំនួយ​បាន​និយាយ​នៅ​ថ្ងៃទី​២៦​មីនា​នេះ​ថា មាន​ក្មេងៗ​រាប់ពាន់នាក់​កំពុងស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​នៅឡើយ បន្ទាប់ពី​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ក្នុង​រយៈពេល​៦​ខែ​កន្លងមក​។ រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមិ​បាន​វាយប្រហារ​ទីក្រុង​ប៉ា​លូ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ខែកញ្ញា​ឆ្នាំមុន​សម្លាប់​មនុស្ស​ជាង​៤,៣០០​នាក់​។ ប្រជាជន​យ៉ាងតិចណាស់​១៧​ម៉ឺន​នាក់​មកពី​ទីក្រុង​ប៉ា​លូ​និង​តំបន់​ជុំវិញ កំពុង​រស់នៅក្នុង​តំបន់​ផ្សេង​នៅឡើយ​ក្រោយ​ជម្លៀស​ខ្លួន​ចេញ​។ ក្រោយ​រងគ្រោះ​៦​ខែ​កន្លងមកនេះ កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​ពី​អាយុជីវិត​ក្មេងៗ​ប្រមាណ​៦​ពាន់​នាក់ ដែល​កំពុង​រស់នៅក្នុង​ជម្រក​បណ្ដោះអាសន្ន​ដូចជា​តង់ ក៏ដូចជា​ក្មេង​រាប់ពាន់នាក់​ផ្សេងទៀត ដែល​កំពុង​រស់នៅក្នុង​ផ្ទះ​បាក់បែក​។ អាជ្ញាធរ​បាន​ទទូច​សុំ​ជំនួយ​បន្ថែមទៀត ដើម្បី​ជួយ​ដល់​ក្មេងៗ​ទាំងអស់​ដែល​កំពុង​ជួប​ផលវិបាក​៕

ព័ត៌មានផ្សេងទៀត