គិត​ត្រឹមឆ្នាំ​​២០១៨ ​ជប៉ុន​ផ្ដល់ជំនួយ​​ដល់​កម្ពុជា​ ជិត​៤​ពាន់​​លាន​ដុល្លារ​​

26-03-2019 4:52 pm 1509

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា បានឲ្យដឹងថា គិត​ត្រឹម​ឆ្នាំសារពើពន្ធ​២០១៨ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់ជំនួយ​ជា​ថវិកា​ប្រមាណ​៣៩០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ក្រោម​ជំនួយ​អភិវឌ្ឍ​ផ្លូវការ ហៅ​កាត់​ថា ODA ។​

​លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា បញ្ជាក់ថា ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ ជប៉ុន​បាន​គាំទ្រ​កម្ពុជា ចាប់ពី​ដំណើរការ​សន្តិភាព​ដំបូង តាមរយៈ​ការកសាង​ឡើងវិញ ជា​បន្តបន្ទាប់ រហូតដល់​មាន​ការអភិវឌ្ឍ សេដ្ឋកិច្ច​នា​ពេលបច្ចុប្បន្ន ។​

​លោក​ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា អះអាងថា ជប៉ុន​នឹង​គាំទ្រ​ការពង្រឹង​បន្ថែម នូវ​គ្រឹះ​សេដ្ឋកិច្ចសង្គម ដើម្បីឲ្យ​កម្ពុជា​សម្រេចបា​ន​ឋានៈ​ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន​៣​រួមមាន  ទី​១-​ការអភិវឌ្ឍ​ឧស្សាហកម្ម , ទី​២-​ការផ្តល់​គុណភាព​នៃ​ជីវភាព​រស់ នៅ​ប្រសើរ​ជាង​មុន និង​ទី​៣-​ការជំរុញ​ឲ្យមាន​សង្គម​ប្រកប ដោយ​និរន្តរភាព​តាមរយៈ​ការពង្រឹង​អភិបាលកិច្ច​៕

 ពាក្យគន្លឹះ  ជំនួយជប៉ុន

ព័ត៌មានផ្សេងទៀត