ក្រុមហ៊ុន​ប៊ូ​អ៊ីង​​អញ្ជើញ​​អ្នកបើក​យន្ដហោះ​​អ្នកបច្ចេកទេស​​ចូល​ប្រជុំ​បន្ទាន់​

25-03-2019 6:17 pm 569
រូបភាពយន្ដហោះក្រុមហ៊ុនប៊ូអ៊ីង

​ក្រុមហ៊ុន​ប៊ូ​អ៊ីង​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​បាន​អញ្ជើញ​អ្នកបើក​យន្ដហោះ​ជាង​២០០​នាក់ មេដឹកនាំ​ផ្នែក​បច្ចេកទេស និង​និយតករ​ផងដែរ ឲ្យចូល​រួម​ក្នុង​កិច្ចប្រជុំ​ផ្ដល់ព័ត៌មាន​លម្អិត​មួយ​នៅ​ថ្ងៃ​ពុធ ខណៈដែល​ក្រុមហ៊ុន​កំពុង​ចង់ឲ្យ​យន្ដហោះ​ប្រភេទ​737 MAX ចាប់ផ្ដើម​ចរាចរ​ក្នុង​វិស័យ​ដឹកជញ្ជូន​វិញ​។ កិច្ចប្រជុំ​នេះ​គឺជា​សញ្ញា​មួយ​បង្ហាញថា ផែនការ​គ្រោងទុក​រប​ស់លោក​ក្រុមហ៊ុន​ប៊ូ​អ៊ីង កំពុង​ជិត​ចប់​ហើយ​ប៉ុន្ដែ​នៅតែ​ត្រូវការ​ការអនុម័ត​ពី​និយតក​រ​។​

​កាលពី​ចុង​សប្ដាហ៍​មុន​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពីបាន​ចោទ​សួរថា តើ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​បាន​ប្រាប់​អ្នកបើក​យន្ដហោះ​ឬទេ​ពី​កម្មវិធី​ថ្មី​ប្រើប្រាស់​លើ​យន្ដហោះ​។ ជា​កម្មវិធី​គេ​សង្ស័យថា​ធ្វើឲ្យ​យន្ដហោះ​ដាំ​ក្បាល​ចុះបង្ក​ជា​គ្រោះថ្នាក់​។ គួររម្លឹកថា យន្ដហោះ​ប៊ូ​អ៊ីង​ប្រភេទ​737 MAX​ផលិត​ដោយ​ក្រុមហ៊ុន​ប៊ូ​អ៊ីង​អាមេរិក បាន​ធ្លាក់​ពីរ​គ្រឿង​មកហើយ​ក្នុងពេល​មិន​ដល់​៥​ខែ​ផង គឺ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី​ធ្លាក់​កាលពី​ខែតុលា​ឆ្នាំមុន និង​មួយគ្រឿង​ទៀត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី​ធ្លាក់កាល​ពី​ថ្ងៃទី​១០​មីនា​៕

ព័ត៌មានផ្សេងទៀត