លោក​​អ៊ូ ច័ន្ធរ័​ត្ន​​៖​ការ​សុំ​សិទ្ធិនយោ​បាយ​​ឡើង​វិញ​​ជា​គន្លឹះ​​បញ្ចប់​​ជម្លោះ​​ខ្មែរ​​គ្នាឯង​​

25-03-2019 3:57 pm 1753
  ស្តាប់
​លោក អ៊ូ ច័ន្ធរ័​ត្ន អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។
ស្តាប់ជាសំឡេង

​លោក អ៊ូ ច័ន្ធរ័​ត្ន និង សហការី​៤​រូប​ទៀត នៃ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ជុំវិញ​ការស្នើសុំ​លើក​បម្រាម​សិទ្ធិ​នយោបាយ​នាពេល​ថ្មីៗ​នេះ​។​ជុំវិញ​រឿងនេះ លោក​អ៊ូ ច័ន្ទ​រ័ត្ន បានផ្តល់​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ គួន សំបូរ ក្នុង​នាទី​ហេតុការណ៍​សំខាន់​នៅថ្ងៃនេះ​។ ឆ្លើយតប​នឹង​សំណួរ​របស់​គួន សំបូរ លោក​អ៊ូ ច័ន្ទ​រ័ត្ន អះអាងថា ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជា​គន្លឹះ​ដើម្បី​ស្វែងរក​ការចរចា​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​ខ្មែរ និង ខ្មែរ​គ្នាឯង​។​ក្នុងនោះ លោក​អ៊ូ ច័ន្ទ​រ័ត្ន បញ្ជាក់ថា លោក​គ្មាន​គម្រោង​បង្កើត​បក្ស និង ចុះចូល​ជាមួយ​បក្ស​ផ្សេង​ទេ គោលជំហរ​របស់លោក គឺ​នៅតែ​គាំទ្រ​គោលដៅ​អតីត​បក្សប្រឆាំង​ដដែល​។ សូម​ស្ដាប់​បទសម្ភាសន៍​ទាំងស្រុង​រវាង គួន សំបូរ និង លោក​អ៊ូ ច័ន្ទ​រ័ត្ន ដូចតទៅ​៖

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត