លោក​ហ៊ុន សែន ផ្តាំ​ឲ្យ​មេ​ប៉េអឹម​ខេត្តក្រចេះ​ត្រូវ​នាំខ្លួន​កូន​ចូល​ដោះស្រាយ​តាមច្បាប់​

25-03-2019 11:27 am 1232

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្តាំ​ទៅ​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ក្រចេះ ត្រូវ​បញ្ចុះបញ្ចូល​កូនប្រុស​របស់​ខ្លួន ឲ្យចូល​ខ្លួន​ដោះស្រាយ​បញ្ហា​នៅ​ប្រព័ន្ធ​តុលាការ បន្ទាប់ពី​បាន​ប្រើ​កាំភ្លើង​ភ្ជង់ និង​វាយ​ទៅ​លើ​គូ​ជម្លោះ​។ លោកនាយក​រដ្ឋមន្ត្រី បាន​ព្រមាន​ផងដែរ​ថា កុំឲ្យ​មាន​ការចូលរួម​លាក់បាំង​ទង្វើ​របស់​កូន ដែល​អាច​ឈាន​ដល់​ការ​អស់តំណែង​។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នា​ថ្ងៃ​ទី​២៥ ខែ​មីនា​នេះ​។​

​សូមបញ្ជាក់​ថា មន្ត្រី​អាវុធហត្ថ ដែល​បាន​ដក​កាំភ្លើង​ភ្ជង់ និង​វាយ​លើ​គូ​ជម្លោះ មានឈ្មោះ សាន្ត សុខុម​ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ចេញដីកាឲ្យ ចូលខ្លួននៅតុលាការឲ្យបានមុន ថ្ងៃទី២៦ ខែមេសា ពាក់ព័ន្ធការវាយ​ និងយកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង ទីរួមខេត្តកំពង់ចាម៕

ព័ត៌មានផ្សេងទៀត