លទ្ធផល​បឋម​​គណបក្ស​ភឿ​ថៃ​​ឈ្នះ​អាសនៈ​​ភាគច្រើន​​ក្នុង​រដ្ឋសភា​

25-03-2019 10:42 am 1498
រូបភាព​ប្រជាជនថៃ​ទៅបោះឆ្នោត

​តាម​លទ្ធផល​បឋម​ដែល​ទើប​បង្ហាញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ គណបក្ស​ភឿ​ថៃ​កំពុង​ឈ្នះ​ដាច់​អាសនៈ​នៅក្នុង​រដ្ឋសភា​។ គណបក្ស​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ថាក់ស៊ីន ស៊ី​ណាវ៉ា​ត្រា​មួយ​នេះ ឈ្នះ​១៣០​អាសនៈ​នៃ​៥០០​អាសនៈ​នៅក្នុង​រដ្ឋសភា ស្របពេល​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ទទួល​បានតែ​១២១​អាសនៈ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​(Future Forward)​ជា​គណបក្ស​ថ្មី​ទទួលបាន​៨១​អាសនៈ គណបក្ស​ប្រជាធិបតេយ្យ​របស់លោក​អា​ភី​ស៊ីត វេចា​ជីវ៉ា​ទទួលបាន​៥០​អាសនៈ គណបក្ស​ភូមិ​ចៃ​ថៃ​(​មោទនភាព​ថៃ​)​ទទួលបាន​៥០​អាសនៈ និង​មាន​គណបក្ស​ផ្សេងៗ​ទៀត​ទទួលបាន​អាសនៈ​តិចជាង​នេះ​៕​

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត