លោក​អា​ភី​ស៊ីត វេចា​ជីវ៉ា​​ចុះ​ចេញពី​តំណែង​​ប្រធាន​បក្ស​​ប្រជាធិបតេយ្យ​

25-03-2019 10:16 am 2793
លោកអាភីស៊ីត វេចាជីវ៉ា​ប្រធាន​គណបក្សប្រជាធិបតេយ្យ

​បន្ទាប់ពី​លទ្ធផល​បឋម​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទទួលបាន​លទ្ធផល​មិន​ដូច​ការរំពឹងទុក មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​លោក​អា​ភី​ស៊ីត វេចា​ជីវ៉ា បានប្រកាស​ចុះ​ចេញពី​តំណែង​ភ្លាមៗ​។ ប៉ុន្ដែ​យ៉ាងណាមិញ​លោក​ប្រកាស​ពី​បំណង​ចង់​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​។ លោក​អា​ភី​ស៊ីត​បានធ្វើ​សន្និសីទកាសែត​កាលពី​ម៉ោង​៩​និង​៥០​យប់​ថ្ងៃអាទិត្យ ដោយ​និយាយថា​លទ្ធផល​បានបង្ហាញ​យ៉ាងច្បាស់ គឺ​ពិតជា​ខុសពី​អ្វីដែល​លោក​រំពឹងទុក​។ 

​គោលដៅ​លោក​ចង់បាន​អាសនៈ​១០០​ឡើងទៅ​នៅក្នុង​រដ្ឋសភា បើ​មិន​គ្រប់​ចំនួន​នេះ​ទេ​លោក​នឹង​ចុះ​ចេញពី​តំណែង​។ តាម​លទ្ធផល​បឋម​គ​ណ​បក្ស​លោក​ទទួលបាន​ប្រមាណ​តែ​៥០​កៅអី​ប៉ុណ្ណោះ ដូច្នេះ​លោក​ក៏​ប្រកាស​ចុះ​ចេញពី​តំណែង​តាម​សន្យា​។ លោក​ក៏​សុំទោស​ដល់​អ្នកគាំទ្រ​ចំពោះ​បរាជ័យ​របស់លោក ហើយ​លោក​សូម​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​បាន​និយាយ​៕

ព័ត៌មានផ្សេងទៀត