ថៃ៖លទ្ធផល​បឋម​​គណបក្ស​​គាំទ្រ​ដោយ​​យោធា​​នាំមុខ​​ការបោះឆ្នោត​

25-03-2019 9:25 am 1016
រូបភាពសន្លឹកឆ្នោត​ដែលរាប់

​តាម​លទ្ធផល​បឋម​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ គណបក្ស​គាំទ្រ​ដោយ​យោធា​បាន​នាំមុខ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​មីនា​។ សន្លឹកឆ្នោត​ប្រមាណ​៩០​ភាគរយ​ដែល​បាន​រាប់ គណបក្ស​Palang Pracharat​គាំទ្រ​ដោយ​យោធា ហើយ​មាន​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី ទទួលបាន​សំឡេងគាំទ្រ​៧​លាន​សំឡេង​។ ចំណែក​គណបក្ស​Pheu Thai​ជា​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបាន​សំឡេងគាំទ្រ​៦.៦​លាន​សំឡេង​។ ​រីឯ​គណបក្ស​ទើប​បង្កើត​ថ្មី​Future Forward ទទួលបាន​សំឡេងគាំទ្រ​៤.៨​លាន​សំឡេង​។ ចំពោះ​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ សូមបញ្ជាក់ថា ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ គឺជា​ការបោះឆ្នោត​លើកដំបូង​ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​អ្នកស្រី​យីង​ឡាក់ ស៊ីណាវ៉ាត្រា​កាលពី​ឆ្នាំ​២០១៤៕

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត