កម្ពុជា​គ្រោង​ស្នើ​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំនេះ​

23-03-2019 5:59 pm 994

​លោក ហាប់ ទូច អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រាប់​វិទ្យុ​វាយោ​ថា នៅក្នុង​ឆ្នាំនេះ ក្រសួង​គ្រោង​ស្នើ​ដាក់​គុន​ល្បុក្កតោ ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ លោក​បញ្ជាក់ថា គម្រោង​នេះ គឺធ្វើឡើង​ដោយ​មាន​ការចូលរួម​សហកា​រ​ជាមួយ​គណៈកម្មការ​ជាតិ​អូឡាំពិក ដែល​ទទួលខុសត្រូវ​លើ​គុន​មួយ​នេះ ពិសេស​ដែល​ស្រប​ជាមួយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​កម្ពុជា ដែល​នឹង​រៀបចំ​នៅ​ក្នុង​ឆ្នាំ​២០២៣ ។ 

​បើ​តាម​លោក ហាប់ ទូច បានបញ្ជាក់​ថា កន្លងមក កម្ពុជា​បាន​ចុះ​បេតិកភណ្ឌ​វប្បធម៌​រូបិយ​ចំនួន​៣​រួចមក​ហើយ​រួមមាន រមណីយដ្ឋាន​អង្គរ​, ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​សំបូរ​ព្រៃគុហ៍ ចំណែកឯ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ កម្ពុជា​បាន​ចុះ​ចំនួន​៥ រួមមាន របាំ​ក្បាច់បុរាណ​ខ្មែរ​, ល្ខោន​ស្បែក​ធំ​, ទាញ​ព្រ័ត្រ​, ចាប៉ីដងវែង និង​ចុងក្រោយ​គេ​គឺ ល្ខោន​ខោល ។ 

​ដើម្បី​ដឹង​លម្អិត សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​វិទ្យុ​វា​យោ និង​លោក ហាប់ ទូច អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​នាទី​ហេតុការណ៍​សំខាន់ ដែល​រៀបចំ​ជូន​ដោយ គង់ ឧត្តម ដូចតទៅ​…

ព័ត៌មានផ្សេងទៀត