វិធានការ​ការពារ ជំងឺ​ពងបែក​ដៃជើង​លើ​ទារក និង​កុមារ​

22-03-2019 4:26 pm 767
  ស្តាប់
ស្តាប់ជាសំឡេង

​ជំងឺ​ពងបែក​ដៃជើង និង​មាត់ នៅ​លើ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ និង​ករណីខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ មានការ​កើ ន​ឡើង​ច្រើន​ករណី ដែល​តំរូវ​ឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​កុមារ ដើម្បី​សង្គ្រោះបន្ទាន់ នៅក្នុង​អំឡុងពេល​នៃ ការកើនឡើង​កំដៅ​នេះ ។ នេះ​បើ​តាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ​។​

​ជុំវិញ​ករណី​នេះ ក្រសួង​សុខាភិបាល អំពាវនាវ​ឱ្យ​ឪពុកម្តាយ និង​អាណា​ព្យាបាល​បង្កើន​ការ​ប្រុងប្រយត្ន័​ខ្ពស់នឹង​អនុវត្ត​វិធាន​ការការពារ​ជំងឺ​នេះ ដូចជា​ត្រូវ​លាងដៃ​កុមារ ឱ្យបាន​ញឹកញាប់​ជាមួយ​ទឹក និង​សាប៊ូ ឬ​ជាមួយ​ទឹក​អាល់កុល ជាពិសេស ក្រោយ​ប៉ះ​ពង​បែក ឬ​ដំបៅ មុន​ពេល​រៀបចំ​អាហារ ឬ​កុមារ​ក្រោយ ប្រើប្រាស់​បង្គន់​អនាម័យ និង​ក្រោយ​ប្ដូរ​ទ្រនាប់​គូទ​ទារក ឬ​ជូត​សំអាត​រាងកាយ​កុមារ​។​

​ក្នុងនោះ​ត្រូវ ជៀសវាង​ការប៉ះពាល់​ស្និត​ស្នាល (​ថើប អោប ប្រើប្រាស់​សម្ភារ​សម្រាប់​ហូបចុក រួមគ្នា​) ជា មួយ​កុមារ​ដែល​មាន​ជំងឺ​ពងបែក​ដៃ ជើង និង​មាត់ ជាមួយគ្នា​នោះ​ត្រូវ​ផ្ដល់​អាហារ​ដែល​មាន ជីវជាតិ​ច្រើន និង​ទឹក​ស្អាត​ដល់​កុមារ ។​ក្នុង​នោះ​ប្រសិនបើ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ ត្រូវ​យក​កូន​ទៅ​ពេទ្យ ឱ្យ​បា ន​ទាន់ពេល ។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ពលរដ្ឋ ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន ខ្ពស់ នៅពេល​ដែល​អាកាសធាតុ​ឡើង​ក្ដៅ​ខ្លាំង​នេះ តាមរយៈ​ការរក្សា​អនាម័យ​ឱ្យបាន​ល្អ ឧស្សាហ៍​លាង ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ឱ្យបាន​ញឹកញាប់​ទាំង​កុមារ និង​អ្នក​ថែទាំ​កុមារ ។​បើ​កុមារ​ឬ​ទារ​កមាន​សញ្ញា គ្រោះ ថ្នាក់ ដូចជា សន្លឹម ប្រកាច់ ឬ​កន្ដ្រាក់​ដៃជើង ឬ​រោគសញ្ញា​ផ្លូវដង្ហើម​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​៕

ព័ត៌មានផ្សេងទៀត