មនុស្ស​ស្លាប់​​ដោយសារ​​​ផ្ទុះ​រោងចក្រ​​គីមី​​នៅ​ចិន​​កើន​ដល់​​ជាង​៤០​នាក់​

22-03-2019 9:20 am 532
រូបភាព​ទីតាំង​កើតហេតុ

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​២២​មីនា​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ផ្ទុះ​រោងចក្រ​គីមី​នៅ​ភាគ​ខាងកើត​ប្រទេស កើនឡើង​ដល់​ជាង​៤០​នាក់​ហើយ​។ ក្រៅពី​អ្នក​ស្លាប់មាន​មនុស្ស​របួស​ប្រមាណ​៩០​នាក់​ផ្សេងទៀត​។ រោងចក្រ​គីមី​បាន​ផ្ទុះ​កាលពី​ថ្ងៃទី​២១​មីនា ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ធ្វើឲ្យ​ខូចខា​តដល់​ផ្នែក​ខ្លះ​នៃ​ផ្ទះ​ប្រជាជន​នៅក្បែរ​រោងចក្រ​ផងដែរ​។ ការផ្ទុះ​នេះ​ក៏​ធ្វើឲ្យមាន​រញ្ជួយ​ដី​ខ្នាតតូច​ទំហំ​២.២​រ៉ិ​ចទ័​រ​បន្ថែមទៀត​។  យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហ៊ួ​រ ការ​បំផ្ទុះ​កើតឡើង​បន្ទាប់ពី​មាន​អគ្គិភ័យ​នៅក្នុង​រោងចក្រ​ជី​។ ឧបទ្ទវហេតុ​ចុងក្រោយ​នេះ​បាន​ជំរុញឲ្យមាន​ការយកចិត្ដទុកដាក់​កាន់តែខ្លាំង ជុំវិញ​សុវត្ថិភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​របស់​ចិន​៕

 ពាក្យគន្លឹះ  ចិនផ្ទុះរោងចក្រគីមី

ព័ត៌មានផ្សេងទៀត