នី​កា​រ៉ា​ហ្គ័​រ​​យល់ព្រម​​ដោះលែង​​អ្នកទោស​​ជា​ក្រុម​ប្រឆាំង​​ជាង​៧០០​នាក់​

21-03-2019 2:46 pm 438
រូបភាពប៉ូលិសបង្ក្រាបក្រុមតវ៉ានៅនីការ៉ាហ្គ័រ

​រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គ័​រ​បានប្រកាស​នឹង​ដោះលែង​អ្នកទោស ដែល​ប្រឆាំង​រដ្ឋាភិបាល​ទាំងអស់​ចេញពី​ពន្ធនាគារ​ក្នុង​រយៈពេល​៩០​ថ្ងៃ ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ចាប់ផ្ដើម​កិច្ចពិភាក្សា​ពី​បញ្ហា​សន្ដិភាព​ឡើងវិញ បន្ទាប់ពី​ជាប់គាំង​រក​ផ្លូវ​ចេញ​មិន​រួច​។ ក្រុម​អ្នកសម្របសម្រួល​បាន​និយាយថា​រដ្ឋាភិបាល នឹង​ដោះលែង​អ្នកទោស​ជាប់ពន្ធនាគារ​ជាង​៧០០​នាក់ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​តាំងពី​មាន​ចលនា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ខែមេសា​ឆ្នាំមុន​។ នៅក្នុង​ការបង្ក្រាប​ចលនា​ប្រឆាំង​កាលនោះ បានសម្លាប់​មនុស្ស​ជាង​៣០០​នាក់​។ 

​នៅក្នុង​កិច្ចព្រមព្រៀង​រួម​ក៏បាន​ស្នើសុំ​ឲ្យ​ដក​ទណ្ឌកម្ម ដែល​អាមេរិក​និង​អឺរ៉ុប​បានដាក់​លើ​រដ្ឋាភិបាល​នី​កា​រ៉ា​ហ្គ័​រចេញ​ផងដែរ​។ សូមបញ្ជាក់ថា បើតាម​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​ប្រធានាធិបតី ភាគី​ទាំងសងខាង​គឺ​ខាង​ប្រឆាំង​និង​ខាង​រដ្ឋាភិបាល បាន​ឯកភាព​លើ​ចំណុច​សំខាន់ៗ​ចំនួន​៦ និង​បាន​ស្នើសុំ​ការគាំទ្រ​ពី​អន្ដរជាតិ​ដើម្បី​អនុវត្ដ​កិច្ចព្រមព្រៀង​ប្រកបដោយ​ជោគជ័យ​៕

ព័ត៌មានផ្សេងទៀត