លោក ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​២​នាក់​ធ្វើ​ឲ្យកក្រើក​ឆាក​តន្ត្រី Tiger Street Football Festival 2019​នា​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​

21-03-2019 2:45 pm 451

បន្ទាប់​ពី​ទស្សនា​ការប្រកួត​វគ្គ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៃ​ព្រឹត្តិការណ៍​ការប្រកួត​ដណ្តើម​ពានរង្វាន់ Tiger Street Football Festival 201៩ ដ៏​ជក់ចិត្ត និង​ស្វិតស្វាញ​នោះមក កំពូល​តារាចម្រៀង​ដ៏​ល្បីល្បាញ​លោក ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​២​នាក់​របស់​លោក គឺ​សុវត្ថិ មុនី​នាគ និង​សុវត្ថិ  មុនី​វណ្ណ​ជាមួយ​បទ​ចម្រៀង​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ធ្វើឲ្យ​អ្នក​គាំទ្រ​នៅ​ភ្នំពេញ​សប្បាយរីករាយ​ក្រៃលែង​។​

​ក្នុងនោះ​លោក ព្រាប សុវត្ថិ ដឹក​ដៃ​កូនប្រុស​ទាំង​២​នាក់​របស់​លោក​បាន​នាំយក​បទ​ចម្រៀង​ចំនួន​១០ សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ និង​បទ​ល្បីៗ​នាពេល​បច្ចុប្បន្ន​រួមមាន “​សង្សារ​១​ខែ​២​ខែ​” “​នឹក​អាច​ក​នឹក​អា​ចែម​” “​ចិត្ត​ព្រៃផ្សៃ​” “​មាន់​ស្រែ​បន្លែ​ស្រស់​” “​ចែ​” និង “​ផ្លាប់ៗ​” ចំណែក​បទ​ចម្រៀង​របស់​សុវត្ថិ មុនី​នាគ និង​សុវត្ថិ  មុនី​វណ្ណ​វិញ ដូចជា “​កែវភ្នែក​” “​ចង្វាក់​កង្កែប​” “​ខោ​រិប​” និង “​ព្រឺ​តៗ​”​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង យ៉ាង​សប្បាយ​រីករាយ គ្រប់​គ្នា​ពេញ​ខាង​មុខ​ឆាក​តន្ត្រី​។​

​ក្រៅពី​ព្រាប សុវត្ថិ ក៏​មាន​កំពូល​តារា​ចម្រៀង​ល្បីៗ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​រួមមាន កញ្ញា ពេជ្រ សោភា កញ្ញា សួស វិ​ហ្សា ក្រុម​តារាចម្រៀង​កូន​ខ្មែរ និង​ឌី​ជេ Maily  ហើយ​តារា​ចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅទីនេះ​រាំ​កម្សាន្ត​ទៅ​តាម​ចង្វាក់ភ្លេង យ៉ាង​សប្បាយ​រីករាយ គ្រប់​គ្នា​ពេញ​ខាង​មុខ​ឆាក​តន្ត្រី  ព្រមទាំង​ក្លិប​ទឹកកក​ដ៏​ពេញ​និយម​ដែល​មាន​ទស្សនិកជន​នៅ​ខេត្ត​សៀមរាប​ចូលរួម​ទស្សនា​រាប់ពាន់នាក់​។

​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែល​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាឲន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​

​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖  www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 ពាក្យគន្លឹះ  tiger

ព័ត៌មានផ្សេងទៀត