ប្រធានាធិបតី​​តៃវ៉ាន់​​គ្រោង​ធ្វើ​​ទស្សនកិច្ច​​ទៅ​អាមេរិក​​ចន្លោះពេល​​រង​សម្ពាធ​ពី​ចិន​

21-03-2019 1:12 pm 378
រូបភាពប្រធានាធិបតីតៃវ៉ាន់លោកស្រីត្សៃ អ៊ីងវិន

​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​កោះ​ហា​វៃ​របស់​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ​។ ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​លោកស្រី​ត្រឡប់មក​ពី​ធ្វើ​ទស្សនកិច្ច​រយៈពេល​៨​ថ្ងៃ​នៅ​ប្រទេស​សម្ព័ន្ធមិត្ដ​ចំនួន​បី ដោយ​នឹង​ចុះចត​នៅ​កោះ​ហា​វៃ​សិន​មុន​មកដល់​តៃវ៉ាន់​វិញ​។ ទស្សនកិច្ច​នេះ​ទៀតសោត​ទំនង​នឹង​ធ្វើឲ្យ​ចិន​ប្រតិកម្ម​ជាថ្មី ព្រោះ​ចិន​កំពុង​ដាក់​សម្ពាធ​តៃវ៉ាន់​ជុំវិញ​ការបង្កើន​ទំនាក់ទំនង​ជាមួយ​អាមេរិក​។ 

​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ដ​មួយ​របស់ខ្លួន ហេតុនេះ​មិន​ចង់ឲ្យ​ប្រទេស​ផ្សេង​មានចំណង​មិត្ដភាព​ជាមួយតៃ​វ៉ាន់ឡើយ ពិសេស​គឺ​សហរដ្ឋអាមេរិក​តែម្ដង​។ កន្លងមក​ចិន​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​សម្ព័ន្ធមិត្ដ​តៃវ៉ាន់​មួយចំនួន ផ្ដាច់ចំណង​ការទូត​ជាមួយ​តៃវ៉ាន់​ហើយ​ងាក​មករក​ទីក្រុង​ប៉េកាំង​វិញ​។ ប៉ុន្ដែ​តៃវ៉ាន់​នៅតែ​ព្យាយាម​ស្វែងរក​សម្ព័ន្ធមិត្ដ​ថ្មី និង​រក្សា​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធមិត្ដ​ចាស់​៕

ព័ត៌មានផ្សេងទៀត