ព្រឹត្តិការណ៍​ដ៏​កម្រ ថ្ងៃនេះព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត​

21-03-2019 11:53 am 628

​ព្រឹត្តិការណ៍​ដ៏​កម្រ ដែល​ព្រះអាទិត្យ​រះ​ឡើង​ចំ​កំពូល​កណ្តាល នៃ​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​កើតមាន នៅ​ថ្ងៃ​ទី​២១ ខែ​មីនា​នេះ​។

​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា លោក​អ៊ឹម សុខ​រិទ្ធ អ្នកស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យឈ្មោះ​ថា ព្រឹត្តិការណ៍​សម​រាត្រី (Equinox)​។

​ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) តែងតែ​កើតមាន​២​ដង​ក្នុង​មួយឆ្នាំ គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើង​នៅ​ខែ​មីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត​ទ្បើង​នៅ​ខែ​កញ្ញា​។ សម​រាត្រី​ជា​វេលា​ដែល​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើគ្នា​។ ក្រៅពីនេះ ខែ​ខ្លះ ពេល​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​ពេលយប់ ហើយ​ខែ​ខ្លះទៀត យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ ទៅ​វិញ​ក៏​មាន​ដែរ​។​

​មន្ទីរ​ទេសចរណ៍ បានឲ្យដឹង​ទៀតថា ភាព​ដ៏​អស្ចារ្យ​នេះ បាន​កើតឡើង​នៅ​អង្គរវត្ត គឺ​ស្របពេល​ដែល​ជា​ពេល​វេលា​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្ទើ​ស្មើ​គ្នា​ហៅ​ថា​សម​រាត្រី នោះ​ដំណើរ​ផែនដី និង​ដំណើរ​ព្រះអាទិត្យ ក៏​បាន​រះ​ទ្បើង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត នា​ព្រឹក​នេះ​ផង​ដែរ តាមរយះ​ការសង្កេត​មើល​ពី​ក្លោងទ្វារ​កណ្តាល នៃ គុក​តា​រាជ (​ក្លោងទ្វារ​ធំ​ខាង​លិច​) ចាប់​ម៉ោង​៥​និង​៥០​នាទី រហូតដល់​ម៉ោង​ប្រហែល​៧​ព្រឹក​៕

ព័ត៌មានផ្សេងទៀត