មន្ដ្រី​រៀបចំ​​ការបោះឆ្នោត​​បង់​ក្លា​ដែស​៧​​រូប​​ត្រូវ​ខ្មាន់កាំភ្លើង​​បាញ់សម្លាប់​

20-03-2019 9:47 am 219
រូបភាពជនរងគ្រោះដែលរងរបួស

​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​សម្លាប់​មន្ដ្រី​រៀបចំ​ការបោះឆ្នោត​បង់ក្លា​ដែស​ចំនួន​៧​រូប និង​រងរបួស​១៥​រូប​ផ្សេងទៀត​។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បង់​ក្លា​ដែស​បញ្ជាក់ថា ក្រុម​ខ្មាន់កាំភ្លើង​បានធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ទៅលើ​រថយន្ដ​ចំនួន​បួន​គ្រឿង​ក្នុងស្រុក​ភាគខាងត្បូង​ប្រទេស​។ មន្ដ្រី​ទាំងនោះ​ត្រឡប់​មកពី​ស្ថានីយបោះឆ្នោត​បន្ទាប់ពី​រាប់​សន្លឹកឆ្នោត​រួច​។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត បានរៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​ជ្រើសរើស​តំណាង​ស្រុក​/​ខណ្ឌ​។ ក្នុង​ការបោះឆ្នោត​មានតែ​បេក្ខជន​គណបក្សកាន់អំណាច​ប៉ុណ្ណោះ​ដែល​ចូលរួម ខណៈ​បេក្ខជន​គណបក្សប្រឆាំង​ធ្វើពហិការ​។ ប៉ូលិស​សង្ស័យ​ការវាយប្រហារ​ជា​ផែនការ​របស់​ក្រុម​ដែល​ប្រឆាំងនឹង​ការបោះឆ្នោត​៕

ព័ត៌មានផ្សេងទៀត