លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យនៅថ្ងៃទី១៩ ខែមីនា ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់មន្រ្តីរាជការ ទូទាំងប្រទេស នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។ មន្រ្តីរាជការទាំងអស់ នឹងទទួលបានប្រាក់ឧបត្ថម្ភ ម្នាក់៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ៕