លោក​អ៊ូ ច័ន្ទ​រ័ត្ន​​និង​មន្ត្រី​អតីត​សង្គ្រោះ​ជាតិ​៤​រូប​ទៀត​​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​​

19-03-2019 6:03 pm 3423
​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ថ្នាក់ដឹកនាំ អតីត​បក្ស​ប្រ ឆាំង​៤​រូប​ផ្សេងទៀត ត្រូវបាន​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជា​ប្រមុខរដ្ឋស្ដីទី​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​ឱ្យធ្វើ​នយោបាយ​ឡើងវិញ នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​បាន​ដាក់សំណើ​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​

សូមបញ្ជាក់ថា គិត​រហូតដល់​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​។​

​អតីត​ថ្នាក់ដឹកនាំ អតីត CNRP ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ រួមមាន ទី​១ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣ លោក ស៊ីម សុវណ្ណនី និង​ទី​៤ លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦ លោកស្រី ទេព សុ​ទ្ធី​, ទី​៧ លោក កង គឹម​ហាក់ ទី​៨ លោក ជីវ កត្តា និង ទី​៩ លោក ច័ន្ទ សិលា​៕

​ ​
 ពាក្យគន្លឹះ  លោកអ៊ូច័ន្ទរ័ត្ន

ព័ត៌មានផ្សេងទៀត