វិធី​តាក់តែង​មែក​ដំណាំ​ទុរេន​

19-03-2019 5:59 pm 424

- ក្រោយ​ពី​ដាំ​រយៈពេល​ពី​១-៥​ឆ្នាំ ត្រូវ​តាក់តែង​មែក ដោយ​រក្សា​ទុក​ដើម​មេ​នៅ​ផ្នែក​កណ្តាល ។​

- យក​មែក​ដែល​ដុះ​ទេ​ខ្លាំង និង​ត្រង់​ឡើង​លើ​លូតលាស់​មិនល្អ និង​មែក​ច្រើន​គងលើគ្នា ដើម្បី​ទុក​ឱ្យ​មាន​ចន្លោះ​ខ្យល់​ចេញចូល ពន្លឺ​គ្រប់គ្រាន់ និង​មែក​សំខាន់ៗ​លូតលាស់​រឹងមាំ​បានល្អ ។​

- តាក់តែង​មែក ដែល​ងាប់​បាក់ និង​មាន​ជំងឺ ឬ​គ្មាន​ប្រយោជន៍​ចេញ ដើម្បី​ចៀសវាង​ការ​ស្រូបយក​ជីជាតិ ឆ្លង​ពពួក​មេរោគ​ផ្សិត និង​ជា​ជម្រក​សត្វល្អិត​ចង្រៃ ។​

- ត្រូវ​កាត់​ត្រួយ​តូច ដែល​ដុះ​លើ​មែក ឬ​ដើម​ចេញ ។ ធ្វើឱ្យ​សភាព​ដើម​មែក មាន​លក្ខណៈ​រឹង​មាំ រូបរាង​ដើម​ទាំងមូល​មាន​រាង​ស្អាត ល្អ​ជា​ប្រចាំ ។​

- មែក​នៅ​ផ្នែក​ខាងក្រោម ត្រូវ​ទុក​កម្ពស់​ពី​ដី​ប្រមាណ​១​ម៉ែត្រ ព្រោះ​វា​អាច​ឆ្លង​ជំងឺ​ពី​ដី បាន​ដោយ​ងាយស្រួល ។​

- នៅពេលដែល​យើង​តាក់តែង​មែក​ទុរេន គួរ​យក​កំបោរ​ក្រហម លាប​ត្រង់​ស្នាម​កាត់​ដើម្បី​ការពារ​មេរោគ​ចម្លង និង​បំផ្លាញ​ដើម ។​

- ការ​មិន​តាក់តែង​មែក ធ្វើឱ្យ​មែក​ស្លឹក នៅ​ផ្នែក​ខាងក្រោម ប៉ះ​ទៅ​នឹង​ផ្ទៃដី​ដែល​បង្ក​លក្ខណៈ​ងាយស្រួល ឱ្យ​មេរោគ​ផ្សិត នៅក្នុង​ដី​ធ្វើ​ការចម្លង​មក​ផ្នែក​ខាងលើ​ដើម ឬ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ វា​អាច​ចម្លង​តាម​ដី ដែល​ខ្ទាត​ប្រឡាក់​នឹង​មែក ឬ​ស្លឹក ៕

​ដកស្រង់​ចេញពី​សៀវភៅ​ដំណាំ​ទុរេន របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៕

 ពាក្យគន្លឹះ  កសិកម្មដំណាំទុរេន

ព័ត៌មានផ្សេងទៀត