ថ្ងៃនេះ​ គ​.​ជ​.​ប​ភ្នំពេញ​ ចាប់លេខ​រៀង​ គណបក្សនយោបាយ​ សម្រាប់​​ការបោះឆ្នោត​​ក្រុមប្រឹក្សា​

19-03-2019 9:49 am 1759

​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៩ មីនា នេះ នឹងធ្វើ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​អសកល ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា គណបក្ស​ចូលរួម​ប្រកួតប្រជែង​យក​អាសនៈ ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣​នេះ មាន​៧​គណបក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា​។ ប៉ុន្តែ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយ​ប៉ុណ្ណោះ ដែល​ដាក់​បេក្ខជន គ្រប់​២៥ រាជា​ធានី ខេត្ត​។ បើតាម​ការប៉ាន់ប្រមាណ​ទុក​មុន គឺអាច​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែល​នឹង​ទទួលបាន​អាសនៈ​ទាំងអស់ ពីព្រោះ​គណបក្ស​ដទៃ មិនមាន​អង្គ​បោះឆ្នោត​គ្រប់គ្រាន់ ដើម្បី​ទទួលបាន​អាសនៈ​ឡើយ លើកលែងតែ​មាន​តែមាន​ការជួយ​បោះឆ្នោតឲ្យ​ពី​អង្គបោះឆ្នោត​នៃ​គណបក្ស​ណាមួយ​៕

ព័ត៌មានផ្សេងទៀត