រយៈពេល​២​ថ្ងៃ​ភ្ញៀវទេសចរ​និង​ពលរដ្ឋ​ប្រមាណ ៧០​ម៉ឺន​នាក់​ចូលរួម​កំសាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ​

17-03-2019 12:48 pm 340

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក​ថោង ខុន បានឲ្យដឹងថា រយៈពេល​២​ថ្ងៃ នៃ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៥ ដែល​ប្រារព្ធ​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​ប្រមាណ ៧០​ម៉ឺន​នាក់​ដែល​ចំនួន​នេះ​មាន​ការកើនឡើង​លើ​សពីកា​រ​រំពឹងទុក​។​លោក​រដ្ឋមន្ត្រី​បានឲ្យ​ដឹង​បន្ថែម​ថា ចំពោះ​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​ទន្លេ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ប្រមាណ ២០​ម៉ឺន​នាក់ ចូលរួម​លេង​កម្សាន្ត​សប្បាយ​។​

​លោក​ថោង ខុន បាន​លោក​ឡើង​បន្តថា ក្នុង​ថ្ងៃ​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែ​មីនា ក៏​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​កម្សាន្ត​ប្រមាណ ៥០​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​ច្រើន​លើស​ពី​ការរំពឹងទុក​ថែម​ទៀត​។​

​បើ​តាម​ការ​ប៉ាន​ប្រមាណ​របស់​លោក​រដ្ឋមន្ត្រី ថោង ខុន ក្នុង​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ នឹង​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូល​ទស្សនា​កម្សាន្ត​ប្រមាណ ៣០​ម៉ឺន​នាក់ ទៅ​៤០​ម៉ឺន​នាក់ ថែម​ទៀត​។​នេះ​បើ​តាម​ការចុះផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​Fresh News ។​

​សូម​បញ្ជាក់​ដែរ​ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ គឺ​រៀបចំឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង ចាប់ពី​ថ្ងៃ​ទី​១៥-១៧ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​«​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍ »៕

 

 


ព័ត៌មានផ្សេងទៀត